លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី20 ខែមិថុនា ឆ្នាំ2021 ម៉ោង 6:53 នាទី ល្ងាច

 

ខេត្តព្រះសីហនុៈ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាក​បាទ​​ក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណ​យ៉ាងជ្រាល​ជ្រៅ​បំផុតចំពោះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី  ដែល​បានបរិច្ចាគថវិកាចំនួន ៥.០០០ដុល្លារអាមេរិក(ប្រាំពាន់ដុល្លារអា​មេរិក​)  ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៨ ទិ​វា​ពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រ​ធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្ត​ព្រះសីហនុ សូមជូនពរជ័យ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ សម្តេច ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មក​ពី​គ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភ​គាំទ្រ​ដោយ​សទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បី​បន្ត​ផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់​របស់សង្គមជាតិ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម