បង្ក្រាប​ករណី​ លេង​ល្បែង​ស៊ីសង​ (​ ភ្នាល់​អាប៉ោង​ )​ ០១​ ករណី​ និង​បាន​ឃាត់ខ្លួន​មនុស្ស​ ចំនួន​ ០៨​ នាក់.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី26 ខែមេសា ឆ្នាំ2021 ម៉ោង 2:08 នាទី ល្ងាច

(ខេត្តបាត់ដំបង) ថ្ងៃទី២៥ខែមេសាឆ្នាំ២០២១ដោយមានការដឹកនាំចង្អុលបង្ហាញពីឯកឧត្តម ណុបដារ៉ាប្រធានក្រុមការងារបង្រ្កាបល្បែងសុីសងនិងមានការឯកភាពពីឧកឧត្តមស្នងការបញ្ជាអោយអនុវត្ត វេលាម៉ោង១៥:៤២នាទីនៅចំណុចភូមិអូររំជៃក្រោមឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបងកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបបានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសង​ (​ភ្នាល់អាប៉ោង​ )​០១ករណីនិងបាននាំខ្លួនមនុស្សចំនួន០៨នាក់មកកាន់ស្នងការដ្ឋាន

1️⃣ ឈ្មោះឈានសុភាភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិអូររំជៃក្រោមឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបង (​ជាម្ចាស់ផ្ទះ​ )​

2️⃣ ឈ្មោះដុលនួនភេទប្រុសអាយុ៥៨ឆ្នាំមានទីលំនៅភូមិអូររកាសង្កាត់ចំរេីនផលក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ (​ជាមេបាញ់អាប៉ោង​ )​

3️⃣ ឈ្មោះហូនផាតភេទប្រុសអាយុ៦០ឆ្នាំមានទីលំនៅភូមិអូររំជៃក្រោមឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបង (​ជាមេបាញ់អាប៉ោង​ )​

4️⃣ ឈ្មោះគាំសុខុនភេទប្រុសអាយុ៥២ឆ្នាំមានទីលំនៅភូមិចម្លងរម៊ាំងលេីឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបង (​ជាអ្នកលេង​ )​

5️⃣ ឈ្មោះតាប់គឺលភេទប្រុសអាយុ៥៣ឆ្នាំមានទីលំនៅភូមិអូរដាឃុំផ្លូវមាសស្រុករតនៈមណ្ឌលខេត្តបាត់ដំបង (​ជាអ្នកលេង​ )​

6️⃣ ឈ្មោះយូននភេទប្រុសអាយុ៦៣ឆ្នាំមានទីលំនៅភូមិអូររំជៃក្រោមឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបង (​ជាអ្នកលេង​ )​

7️⃣ ឈ្មោះភៀចដារ៉ាភេទប្រុសអាយុ២៨ឆ្នាំមានទីលំនៅភូមិអូររំជៃក្រោមឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបង (​ជាអ្នកលេង​ )​

8️⃣ ឈ្មោះខៀវប៊ុនហុនភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅភូមិអូររំជៃក្រោមឃុំអូរសំរិលស្រុកសំឡូតខេត្តបាត់ដំបង (​ជាអ្នកលេង​ )​

វត្ថុតាងដកហូតរួមមាន

-​ការ៉ុងក្រាលសម្រាប់ចាក់អាប៉ោងចំនួន០១

-​កញ្ច្រែងពណ៌ក្រហមដាក់ដីសម្រាប់ទ្រចានអាប៉ោងចំនួន០១

-​ចានពណ៌សម្រាប់បង្វិលមេអាប៉ោងចំនួន០១

-​ផ្តិលជ័រពណ៌ខៀវសម្រាប់គ្របមេអាប៉ោងចំនួន០១

-​មេអាប៉ោងចំនួន០៥គ្រាប់

-​ម៉ូតូចំនួន០៨គ្រឿង

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម