បុរសម្នាក់.បាន..ស្លា..ប់ និងម្នាក់ទៀតរងរបួស..ធ្ង.ន់...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី04 ខែកញ្ញា ឆ្នាំ2023 ម៉ោង 9:46 នាទី ល្ងាច

បុរសម្នាក់.បាន..ស្លា..ប់ និងម្នាក់ទៀតរងរបួស..ធ្ង.ន់...

ខេត្តព្រះសីហនុ÷បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីបើកបរក្នុងល្បឿនលឿនហើយបានបុករថយន្តគណៈពេល រថយន្តបទត្រឡប់ក្រោយ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប៉ុន្មាន 19 និង 15 នាទីយប់ថ្ងៃទី 4 ខែកញ្ញាឆ្នាំ 2023 តាមបណ្ដោយផ្លូវជាតិលេខ 4 ត្រង់ចំណុចមុខសាលាបឋមសិក្សាចំការកៅស៊ូស្ថិតក្នុងមួយសង្កាត់លេខមួយក្រុងនិងខេត្តព្រះសីហនុ។

    ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះផងដែរបើយោងតាមប្រភពបឋម ពីមន្ត្រីនគរបាលចរាចរណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងរថយន្ត នៅចំណុច ផ្លូវឃ្លាំងលើ ទល់មុខសាលាបឋមសិក្សាចំការកៅស៊ូ។ប្រភពដដែលបានបន្តថាមុនកើតហេតុដំបូង មានម៉ូតូម៉ាក អាសង់ទ្រីម 022 ពាក់ផ្លាកលេខ សៀមរាប 1AN-5995 បើកបរដោយជនជាតិខ្មែរ ភេទប្រុស ធ្វើដំណើរគ្នា 2 នាក់ ប្រុសៗ ជិះចេញពីលិចទៅកើត ចំណែកឯរថយន្ត មិនស្គាល់ម៉ាក មួយគ្រឿង ក្នុងទិសដៅពីកើតទៅលិច(ស្របទិសគ្នា )មុខដល់ចំណុចកើតហេតុបានបទពីស្ដាំទៅឆ្វេង ដោយពុំមានស៊ីញ៉ូភ្លើង បទមិនបានប្រយ័ត្ន ធ្វើឱ្យភាគីខាងម៉ូតូជាន់ហ្វ្រាំងមិនជាប់ក៏បានបុករថយន្តពេញមួយដំហឹង បណ្ដាលឱ្យបុរសម្នាក់ ស្លាប់ និងម្នាក់ទៀត រងរបួសធ្ងន់ ឯរថយន្តបង្កពុំបានឈប់នោះទេគឺបានបន្ថែម
ល្បឿនគេចខ្លួនបាត់ស្រមោល។


     ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានកំពុងធ្វើការវាស់វែងនិង ស្វែងរកម្ចាស់រថយន្ត ដែលរត់នោះ ដើម្បីយកមកសួរនាំ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម