លោក ឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភកុំព្យូទ័រ Desktopចំនួន០៥គ្រឿងដល់សាលាទ័ព ជើង ទឹក

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:20 នាទី ព្រឹក

ខេត្តព្រះសីហនុ-លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជីនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឧបត្ថម្ភកុំព្យូទ័រ Desktop ចំនួន០៥គ្រឿង ដល់សាលាទ័ព ជើង ទឹក សម្រាប់ប្រើប្រាស់បម្រើការងារ​ក្នុងអង្គភាព​និង​ដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចរបស់យោធិន ក៏ដូចជាជួយសម្រួល ដល់ ភារកិច្ច​រដ្ឋបាលរបស់អង្គភាពសាលាទ័ពជើងទឹក ។

នាយកសាលាទ័ពជើងទឹក លោកវរនាវីទោ ជើង ឆាយ ព្រមទាំងនិង លោកនាយករង យោធា ចារ្យ បុគ្គលិក នាយផ្នែក នាយរងផ្នែក និងពលនាវិកសាលាទ័ពជើងទឹកទាំងអស់ បាន​ថ្លែង អំណរអរគុណ ចំពោះទឹកចិត្តរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលលោកទាំងពីរតែង តែមានទឹកចិត្តសប្បុរស គិតគូរយកចិត្តទុកដាក់ និងតែងតែបានជួយឧបត្ថម្ភ ដល់សាលាទ័ពជើង ទឹក រហូតមកដល់ពេលនេះ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម