យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការកំពុងត្រូវបានការសាទរពីពលរដ្ឋយ៉ាងច្រើននៅទូទាំងខេត្តព្រះសីហនុ…

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី27 ខែកុម្ភៈ ឆ្នាំ2023 ម៉ោង 1:28 នាទី ល្ងាច

ខេត្តព្រះសីហនុ÷លោកប៊ូ វឌ្ឍនា នាយកអន្តរវិស័យនៃសាលាខេត្តព្រះសីហនុ នាថ្ងៃទី24 ខែកុម្ភៈឆ្នាំ 2023 នេះបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះសម្របសម្រួលប្រជាពលរដ្ឋជិត២០០ គ្រួសារ ដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនមួយ ដោយប្រើយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ។ការចុះសម្របសម្រួលនេះក្រោយពីមានការចង្អុលបង្ហាញពីឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។

ថ្លែងក្នុងឱកាសចុះធ្វើបច្ចុប្បន្នភាពជាមួយបងប្អូនប្រជាពលរដ្ឋ ដែលកំពុងតាំងពីលំនៅលើដី កម្មសិទ្ធិឯកជននាព្រឹកថ្ងៃទី 24 ខែកុម្ភៈ 2023 នេះលោក ប៊ូ វឌ្ឍនា នាយកទីចាត់ការអន្តរវិស័យបានថ្លែងបញ្ជាក់ថា ដើម្បីអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដោយមានការគិតគូរ ពីសំណាក់ឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានចាត់ឲ្យលោកផ្ទាល់ ដឹកនាំមន្ត្រីពាក់ព័ន្ធជាច្រើនចុះធ្វើការសម្របសម្រួលធ្វើបច្ចុប្បន្នភាពប្រជាពលរដ្ឋ ជិត 200 គ្រួសារដែលកំពុងតាំងទីលំនៅលើដីកម្មសិទ្ធិឯកជន ដែលមានទីតាំងស្ថិតនៅភូមិចំណរាមឃុំបិទទ្រាំងស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្នុងគោលបំណងបញ្ចប់បញ្ហាដោយប្រើយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺមានន័យថាភាគីប្រជាពលរដ្ឋក៏ឈ្នះនិងភាគីតំណាងម្ចាស់ដីគយឈ្នះ។ក្រោយក្រុមការងារធ្វើការពន្យល់ណែនាំរួចមកបងប្អូនប្រជាពលរដ្ឋដែលកន្លងមកបានចាញ់បោកមេខ្យល់ បានព្រមព្រៀងទទួលយកនៅគោលនយោបាយពីក្រុមហ៊ុនដែលជាម្ចាស់កម្មសិទ្ធិតាមរយៈការសម្របសម្រួលរបស់រដ្ឋបាលខេត្តព្រះសីហនុ ហើយបើទោះបីមានប្រជាពលរដ្ឋមួយចំនួនតូច ពុំទាន់យល់ច្បាស់យ៉ាងណាក្តី។ប្រភពពីលោកប៊ូវឌ្ឍនាដដែលបានបញ្ជាក់ថា គិតត្រាំរយៈពេលតែ 3 ម៉ោងប៉ុណ្ណោះក្រុមការងារបានទទួលការឯកភាពដោយស្ម័គ្រចិត្ត ពីបងប្អូនប្រជាពលរដ្ឋប្រមាណ 70% រួចរាល់ហើយ នៅសល់ប៉ុន្មានតែ 30% ទៀតតែប៉ុណ្ណោះ ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្លះពុំទាន់បានទទួលដំណឹងនិងបងប្អូនប្រជាពលរដ្ឋខ្លះទៀត មានទីលំនៅឆ្ងាយដូច្នេះរដ្ឋបាលខេត្តសម្រេចទុក្ខរយៈពេល 3 ថ្ងៃ គិតចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយរហូតដល់ថ្ងៃពុធក្នុងការទទួលយកនូវការដាក់ពាក្យស្នើសុំយល់ព្រមទទួលយកនូវគោលនយោបាយនៃការដោះស្រាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ជុំវិញការចុះសម្របសម្រួលបញ្ចប់បញ្ហារវាងប្រជាពលរដ្ឋនិងតំណាងក្រុមហ៊ុននេះ ប្រជាពលរដ្ឋមួយចំនួនធំបានសំដែងការសាទរយ៉ាងជ្រាលជ្រៅ ចម្រើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដែលបានគិតគូពីសុខទុករបស់បងនៅក្នុងមូលដ្ឋាននៃខេត្តព្រះសីហនុ។

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម