ស្ត្រីខ្មែរអ្នកលក់គ្រឿងសមុទ្រ ២នាក់ ឆ្លងវីរុសកូវិដ-១៩ នៅក្នុងផ្សារលើក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី13 ខែមេសា ឆ្នាំ2021 ម៉ោង 11:18 នាទី ល្ងាច

 

(ក្រុងព្រះសីហនុ)៖ ស្ត្រីខ្មែរអ្នកលក់គ្រឿងសមុទ្រ នៅផ្សារលើ ក្រុងព្រះសីហនុ ចំនួន ២នាក់ មានផ្ទុកនូវវីរុសកូវិដ-១៩ នេះបើយោងតាមលិខិតនិង សេចក្តីប្រកាសពីរដ្ឋបាលខេត្តព្រះសីហនុ ដែលអង្គភាពសារព័ត៌មាន ទទួលបាន នៅយប់ថ្ងៃទី១៣.០៤.២០២១នេះ ។

យោងតាមសេចក្តីប្រកាសពីរដ្ឋបាលខេត្តព្រះសីហនុបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកពីស្ត្រីជនជាតិខ្មែរចំនួន០២ នាក់ ទី១ឈ្មោះ សុខ គន្ធា ហៅស្រីពៅ អាយុ៣០ឆ្នាំ លក់គ្រឿងសមុទ្រ តូបលេខ៨៩០ និងទី២ឈ្មោះ សុខ ស្រីនាង អាយុ៤២ឆ្នាំ លក់គ្រឿងសមុទ្រ នៅតូបលេខ៨៦៨ រស់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ បើយោងតាមលទ្ធផលតេស្តនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ នេះបញ្ជាក់ថា «ស្ត្រីទាំង ២នាក់ខាងលើនេះមាន វិជ្ជមានវីរុសកូវិដ-១៩» ។  

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ បន្ថែមទៀតរដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទីតាំងតូបលក់គ្រឿងសមុទ្រទាំង២ ខាងលើ ឬធ្លាប់បានពាក់ព័ន្ធដោយផ្ទាល់ជាមួយស្ត្រីទាំង២នាក់ ដូចបានជម្រាបខាងលើ ចាប់ពីថ្ងៃទី០២ ខែមេសា ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ត្រូវប្រញាប់រួសរាន់ទៅយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវិដ-១៩ នៅវេទិកា ៧មករា សង្កាត់៣ ក្រុងព្រះសីហនុ ។ ករណីមានការប្រែប្រួលខុសប្រក្រតីដូចជា ឡើងក្តៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពងករ មានកំហាក ថប់ដង្ហើម ។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខទូរស័ព្ទ ០១២៧៩៤៨៩៦/០១៦៥២៦៥២០ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម