ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ប្រកាសពីគម្រោងវិនិយោគនៅលើគំរោងផ្សារផលិតផលខ្មែរ 25ខេត្តក្រុង

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី23 ខែសីហា ឆ្នាំ2022 ម៉ោង 10:53 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ថ្លែងក្នុងសន្និសីទជាមួយក្រុមបណ្ដាញសាព័ត៌មាននាព្រលប់ថ្ងៃទី 22 ខែសីហាឆ្នាំ 2022 លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានសង្កត់ធ្ងន់ថា ដើម្បីលើកស្ទួយសក្កដានុពលលើវិស័យទេសចរណ៍វិស័យធុរកិច្ច និង វិស័យកសិកម្ម នៅកម្ពុជា ជាពិសេសដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតាមទីជនបទទើបសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានរៀបចំកិច្ចសហប្រតិបត្តិការជាមួយដៃគូវិនិយោគក្រៅស្រុកនិងក្នុងស្រុកបង្កើតជាផ្សារសហគមន៍។ផលិតផលខ្មែរ 25 ខេត្តក្រុងនៅក្នុងទឹកដីក្រុងព្រះសីហនុមានទីតាំងស្ថិតនៅភូមិមួយសង្កាត់លេខមួយក្រុងនិងខេត្តព្រះសីហនុតាមបណ្ដោយផ្លូវជាតិលេខ 4។

ថ្លែងក្នុងឱកាសនោះផងដែរឧកញ៉ាបានបញ្ជាក់បន្ថែមថា ក្នុងរយៈពេលជាងពីរឆ្នាំមកនេះ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យការវិនិយោគនៅខេត្តព្រះសីហនុ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែល បង្ក ផល ប៉ះពាល់ ដល់ វិស័យ ទេសចរណ៍ សណ្ឌាគារ កាស៊ីណូ និងការ ជាប់ គាំង នៃ ផ្នែក អចលន ទ្រព្យផងដែរ។ ផ្តើមពីបញ្ហានេះសភាពាណិជ្ជខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងមក បានបើកកិច្ចប្រជុំពិគ្រោះ យោបល់ មួយ ស្តីពី យន្ត ការស្តារ វិស័យ អចលនទ្រព្យ និង ដំណោះ ស្រាយ សម្រាប់ គម្រោង សំណង់ អគារ ដែល ជាប់គាំង ជាង ១០០០អគារ ក្នុង ខេត្ត ព្រះសីហនុ ដើម្បី ជំរុញ ឱ្យ ម្ចាស់ សំណង់ និង ម្ចាស់ ដី ស្រុះស្រួល គ្នា លើ ការបន្ធូរបន្ថយ ថ្លៃ ជួល ដី ដើម្បី ស្តារ វិស័យ អចលនទ្រព្យ ដែល បាន ជាប់គាំង និង ប៉ះពាល់ ដល់ មុខមាត់ របស់ ខេត្ត ព្រះសីហនុ ស្របពេល កម្ពុជា ចាប់ផ្តើម បើក ដំណើរការ សេដ្ឋកិច្ច ពេញ លេញ ឡើងវិញ ។
ជាមួយគ្នានោះ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ក្នុងតួនាទីជាតួនាទីជាមជ្ឈត្តករ ធុរកិច្ច បានដោះស្រាយបញ្ហាវិវាទក្រៅប្រព័ន្ធតុលាការរវាងម្ចាស់ទីតាំង និងអ្នកជួល(ក្រុមហ៊ុនចិន) លើអាគារជាប់គាំងមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយការដោះស្រាយជោគជ័យប្រកបដោយភាពរលូន ដែលភាគីទាំងពីរយល់ព្រមទទួលយកដោយសប្បាយរីករាយ និងបានប្រែក្លាយអាគារនោះ ទៅជាផ្សារផលិតផលខ្មែរ២៥ ខេត្ត-ក្រុង ដែលនាំចូលនូវផលិតផល ក៏ដូចជាចំណីអាហារពីក្នុងស្រុក ដើម្បីលើកកម្ពស់ផលិតផលក្នុងឱ្យមានការរីកចម្រើន។លោកឧកញ៉ាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់សូមចូលរួមគាំទ្រមានលើកស្ទួយនៅផលិតផលខ្មែរដែលកូនខ្មែរប្រជាកសិករខ្មែរធ្វើបានដោយរួមគ្នាធ្វើជាអ្នកផលិត ធ្វើជាអ្នកលក់នឹងធ្វើជាអ្នកប្រើប្រាស់ដោយខ្លួនឯង។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម