សូមចូលរួមសោកស្តាយចំពោះស្ត្រីឈ្មោះ ហែម ស៊ីណាត អាយុ៥៧ឆ្នាំដែលលទ្ធផលប្រឡងបាក់ឌុបធ្លាក់ជាលើកទី២នៅខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី25 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 8:44 នាទី ព្រឹក

(ខេត្តបន្ទាយមានជ័យ) ៖ សូមចូលរួមសោកស្តាយចំពោះស្ត្រីឈ្មោះ ហែម ស៊ីណាត អាយុ៥៧ឆ្នាំដែលលទ្ធផលប្រឡងបាក់ឌុបធ្លាក់ជាលើកទី២នៅខេត្តបន្ទាយមានជ័យក្រោយក្រសួងអប់រំយុវជននិងកីឡាប្រកាសលទ្ធផលបណ្តុះអាសន្ន។

ក្រោយឃើញលទ្ធផលប្រកាសជាបណ្តុះអាសន្នប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៣នេះពិតជាសូមចូលរួមសោកស្តាយចំពោះស្ត្រីឈ្មោះ ហែម ស៊ីណាត អាយុ៥៧ ឆ្នាំ(ជាស្ត្រីមេម៉ាយមុខរបបជាគ្រូបង្រៀនអក្ខរកម្មជើងភ្នំដងរ៉េក)ស្ថិតភូមិថ្មរមៀល ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រឡងបាក់ឌុបធ្លាក់ជាលើកទី២។

ស្ត្រីឈ្មោះ ហែម ស៊ីណាត បានបញ្ជាក់ថា៖មូលហេតុដែលគាត់ប្រឡងបាក់ឌុបរយៈពេល២លើកដើម្បីបំពេញក្តីស្រម៉ៃរបស់គាត់បនប្រឡងបាក់ឌុបកាលប្រឡងលើកទី១ឆ្នាំ២០២២នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិមានជ័យដែលមានបន្ទប់លេខ២០ លេខតុ៤៩៤លទ្ធផលត្រូវបានធ្លាក់ បានសម្រេចចិត្តប្រឡងលើកទី២ឆ្នាំ២០២៣នៅមណ្ឌលអនុវិទ្យាល័យទឹកថ្លាបន្ទប់លេខ២០លេខតុ៤៨៩លទ្ធផលជាបណ្តុះអាសន្នត្រូវបានធ្លាក់ជាលើកទី២ដែលគាត់ប្រឡងបាក់ឌុបលើកទី១អាយុ៥៦ឆ្នាំនិងលើកទី២អាយុ៥៧ឆ្នាំ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖លទ្ធផលបណ្តុះអាសន្នក្រសួងប្រកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៣ខេត្តបន្ទាយមានជ័យមានបេក្ខជនមកប្រឡង៦,០៥៨នាក់ស្រី៣,៣៣៦នាក់ បេក្ខជនប្រឡងជាប់៤,១៤៣នាក់ស្រី២,៥០៥នាក់ ភាគរយបេក្ខជនប្រឡងជាប់៥៨.៣៩ស្រី៧៥.០៩ មាននិទ្ទេសAចំនួន៨២នាក់ស្រី៤៣នាក់ និទ្ទេសBចំនួន៣៣១នាក់ស្រី២០៧នាក់ និទ្ទេសCចំនួន៦៤៦នាក់ស្រី៤៣៥នាក់ និទ្ទេសDចំនួន១,៤១៨នាក់ស្រី៨៧១នាក់ និទ្ទេសEចំនួន១,៦៦៦នាក់ស្រី៩៤៩នាក់៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម