សមត្ថកិច្ចដាក់ប៉ារ៉ាស់ឆែកឆេរអាវុធជាតិផ្ទុះនិងគ្រឿងញៀនចល័ត ប្រទះឃើញសង្ស័យសារធាតុញៀនចំនួន ៤ កញ្ចប់តូច នៅក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី05 ខែមិីនា ឆ្នាំ2022 ម៉ោង 11:29 នាទី ព្រឹក

 

(ព្រះសីហនុ)៖ ដោយមានការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ដើម្បីការពារសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សន្តិសុខសង្គម ជូនពលរដ្ឋ និង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្ត នៅមូលដ្ឋានខេត្តព្រះសីហនុ ។

លោក ទៀង វណ្ណារិទ្ធ នាយករដ្ឋបាលក្រុងជំនួសមុខឲ្យ លោក អុី សុខ ឡេងអភិបាលក្រុងព្រះសីហនុ នៅយប់ថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះត្រួតពិនិត្យឆែកឆេររកមើលអាវុធជាតិផ្ទុះនៅត្រីជាតិមាននិងបទល្មើសផ្សេងៗទៀត នៅតាមបណ្ដោយផ្លូវវិថី ២ធ្នូ ត្រង់ចំណុចទល់មុខ សណ្ឋាគារហៃណាក់ធាន ស្ថិតក្នុងភូមិ ១ សង្កាត់ ៣ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

លោកបានបន្តថា រថយន្តដែលបានឆែកឆេរក្នុងយប់មិញនេះគឺមានចំនួន២០៦  គ្រឿងម៉ូតូកង់បី (PassApp)  ចំនួន២     គ្រឿងផងដែរ។ ដកហូតបានដំបងដែកចំនួន៣ដើម និងបានពិនិត្យមើលអាវុធជាតិផ្ទុះចំនួន ៤ ដើមមានឯកសារសំបុត្រពេត្រឹមត្រូវ។

សូមបញ្ជាក់ថាក្នុងចំណោមរថយន្ត ២០៦ នេះគឺមានរថយន្តមួយគ្រឿងម៉ាកlexus gs៣០០ពាក់ស្លាកលេខភ្នំពេញ 2AK-300 ពណ៌ស មានផ្ទុក នៅសារធាតុញៀនចំនួន ៤ កញ្ចប់ជនសង្ស័យជាជនជាតិចិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបុរសបើកបររថយន្តខាងលើបញ្ជូនទៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបន្តតាមនិតិវិធី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម