ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ CNRO លោក​ សុខ​ សុខុម​ មាន​ប្រសាសន៍​ថា​ «បុគ្គល​ដែលរំលោភ​បំពាន​ដោយខុសច្បាប់​លើដី​ឆ្នេរសមុទ្ររបស់រដ្ឋ​ គួរតែ​ត្រូវមាន​វិធានការណ៍​តាមផ្លូវច្បាប់​»

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 4:17 នាទី ល្ងាច

(ខេត្តព្រះសីហនុ) បុគ្គលឯកជនដែលកំពុងរំលោភកាន់កាប់ដីឆ្នេរសមុទ្រស្ថិតនៅពយយាយមុីនិងឆ្នេរតាបារាំងភូមិឫទ្ធី ឃុំកែវផុសស្រុកស្ទឹងហាវខេត្តព្រះសីហនុដោយថ្មីៗនេះ រដ្ឋបាលខេត្តបានចេញសេចក្ដីជូនដំណឹងឲ្យរុះរើសំណង់ចេញជាបន្ទាន់នេះបើយោងតាមសេចក្ដីជូនដំណឹងលេខ០៣៦/២១ សជណចុះថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២១ និងលិខិតរបស់គណ:កម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាលេខ០០៥ /....ចុះថ្ងៃទី១២ ខែសីហាឆ្នាំ២០១៩ ជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជា

ប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ កម្មវត្ថុ សំណើសុំផ្តល់កិច្ចសហការ និងចាត់តាំងតំណាងរដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក-ឃុំ ចុះអនុវត្តវិធានការចំពោះករណីនៃការទន្ទ្រានកាន់កាប់ដីចំណីឆ្នេរសមុទ្រ នៅក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយយោង សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី ០៣ខែកុម្ភៈ ឆ្នាំ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា

រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឈុន ថុល នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ខៀវ ថា ប្រធានក្រុមត្រួតពិនិត្យបទល្មើសជលផល បានចូលរួមជាមួយគណៈបញ្ជាការឯកភាពស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្តីពីការបិទផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ការរុះរើសំណង់ផ្សេងៗដែលបានសង់រំលោភលើដី ចំណីឆ្នេរសាធារណៈ ស្ថិតក្នុងភូមិឫទ្ធី២មានឆ្នេរ តាបារាំង ឆ្នេរ ខ្សាច់ស ឆ្នេរពយតាឈួន និងឆ្នេរយាយម៉ី ក្រោមការដឹកនាំរបស់លោក ស៊ុន ពិសី និងលោក តុប ពេញអភិបាលរងស្រុកស្ទឹងហាវ ព្រមទាំងមានការចូលរួមពីមន្រី្តការិយាល័យជំនាញពាក់ព័ន្ធ កងកំលាំង អាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ទៀតផងដែរ។

ជុំវិញនិងការរំលោភកាន់កាប់ដីឆ្នេរតំបន់ខាងលើនេះលោកសុខសុខុមប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា​ CNROមានប្រសាសន៍ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាលោកសូមគាំទ្រនៅចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ និងគណ:កម្មការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រថ្នាក់ជាតិដែលខិតខំយកចិត្តទុកដាក់លើឆ្នេរសមុទ្រខេត្តព្រះសីហនុក៏ដូចជាតំបន់ផ្សេងៗឃើញថាតំបន់ពយយាយមុីនិងតំបន់ឆ្នេរតាបារាំងនេះមានបុគ្គលមួយចំនួនកំពុងគ្រប់គ្រងលើដីឆ្នេរជាទ្រព្យសម្បត្តិរបស់រដ្ឋទាំងដីឆ្នេរនិងដីចាក់លុបធ្វើជាផែនៅក្នុងសមុទ្រជាដើមហើយកន្លងមកគណ:កម្មការគ្រប់គ្រងអភិវឌ្ឍថ្នាក់ជាតិ​​ចុះមកពិនិត្យនិងឲ្យចាត់វិធានការរួចហើយដោយឲ្យកាយចេញវិញប៉ុន្តែតាំងពីឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២០ មិនទាន់មានចំណាត់ការនៅឡើយទេទើបនៅឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបានចេញលិខិតលេខ០៣៦/២១ សជណចុះថ្ងៃទី០២ខែកុម្ភ:ឆ្នាំ២០២១ ដើម្បីកំណត់រុះរើ

លោកសូមគាំទ្រនិងសូមឲ្យការអនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីកុំឲ្យបុគ្គលមួយចំនួនមករំលោភដីសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនបន្តទៀត។ លោកបន្តថាជាក់ស្ដែងពយយាយមុីនេះមិនត្រឹមរំលោភបំពានដីលើគោកប៉ុណ្ណោះទេរហូតដល់ដីក្នុងទឹកហើយគាត់បានបិទរបងមិនឲ្យអ្នកផ្សេងចេញចូលបាននៅតំបន់នេះទេ នេះជាការរំលោភបំពានដោយខុសច្បាប់លើដីសាធារណៈរបស់រដ្ឋអញ្ចឹងទេត្រូវតែមានវិធានការណ៍តាមផ្លូវច្បាប់ឲ្យបានទាន់ពេលវេលាដើម្បីកុំឲ្យបុគ្គលនោះនៅបំពានទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបន្តទៀត

លោកបានសំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុក៏ដូចជា គណ:កម្មការគ្រប់គ្រងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជាថ្នាក់ជាតិពង្រឹងការអនុវត្តច្បាប់តំបន់ឆ្នេរនៅតំបន់ផ្សេងៗទៀតក្នុងខេត្តទាំង៤ដែលកំពុងរងការកាន់កាប់ពីបុគ្គលមួយចំនួននិងគម្រោងអភិវឌ្ឍមួយចំនួនដែលចាក់ដីលុបសមុទ្រនិងចាក់លុបឆ្នេរសមុទ្រជាដើមគួរតែយើង ពិនិត្យពិចារណាឡើងវិញហើយកុំឲ្យមានការអភិវឌ្ឍលើសមុទ្រនិងឆ្នេរសមុទ្រអញ្ចឹងយើងគួរតែរក្សាទុកទ្រទ្រង់ដើម្បីភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម