ផ្ទៃដីចំនួនជាង ៩ម៉ីនហិចតា ត្រូវបានកាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ ឲ្យពលរដ្ឋ ២,៤៨៦គ្រួសារ នៅក្នុងឃុំក្តីដូង និងឃុំកំពង់គោ នៃស្រុកកំពង់ស្វាយ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី24 ខែឩសភា ឆ្នាំ2022 ម៉ោង 11:00 នាទី ព្រឹក

កំពង់ធំះ ផ្ទៃដីចំនួន ៩៥,៥២១ហិចតា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាត់ឆ្វៀលចេញពីតំបន់២ មកតំបន់១ ឲ្យប្រជាពលរដ្ឋ ស្នើនឹង ២,៤៨៦គ្រួសារ ក្នុងឃុំក្តីដូង និងឃុំកំពង់គោ នៃស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសសុពលភាពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើដីដែលបានកាត់ឆ្វៀលពីតំបន់ ២ មកតំបន់ ១ នៅក្នុងឃុំកំពង់គោ និងឃុំក្ដីដូង ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២២ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ដោយយោងលើខ្លឹមសារលិខិតលេខ ២២៤ សជណ.ដប ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិបន្ថែមជូនបងប្អូនប្រជាពលរដ្ឋដែលបានកំពុងរស់នៅនិងអាស្រ័យផលជាក់ស្តែងនៅក្នុងដីតំបន់២ កាត់ឆ្វៀលមកតំបន់១ នៅលើក្រុងស្រុកចំនួន ៥ ក្នុងចំណោម ៩ក្រុងស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅឃុំកំពង់គោ និងឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកបន្តថា ពេលទទួលបានលិខិតនេះរដ្ឋបាលខេត្តរួមជាមួយរដ្ឋបាលស្រុក មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យស្រាវជ្រាវប្រមូលទិន្នន័យនិងគោរពស្នើសុំការកែសម្រួលផ្ទៃដីសរុបចំនួន ៩៥,៥២១ហិចតា ដើម្បីស្នើសុំទៅប្រមុខរាជរដ្ឋាភិបាលកាត់ឆ្វៀលចេញពីតំបន់២មកតំបន់១ជូនប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលជាក់ស្តែងចំនួន ២,៤៨៦គ្រួសារ នៅក្នុងឃុំកំពង់គោ និងឃុំក្ដីដូង នៃស្រុកកំពង់ស្វាយ ដែលបន្ថែមសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ អាចធ្វើប្លង់កម្មសិទ្ធិ មានសិទ្ធិចាត់ចែង ដាក់បញ្ចាំ ឬផ្ទេរមរតកបាន

ឯកឧត្តម រតនៈ បានបញ្ជាក់បន្ថែមទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការបែងចែកដីសម្បទានសង្គមកិច្ច និងផ្ទះ ជូនដល់អតីតយុទ្ធជន និងបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតដីលំនៅដ្ឋាន និងដីអាស្រ័យផល។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងឃុំកំពង់គោ និងឃុំក្ដីដូងសប្បាយចិត្តរីករាយដែលសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុក្ខដាក់ពីផលលំបាករបស់ពួកគាត់ក្នុងការកាត់ឆ្វៀលដីពីតំបន់២មកតំបន់១នៅពេលនេះ។

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម