ក្រុមគ្រូពេទ្យភ្នែកក្រសួងសុខាភិបាល ចុះពិនិត្យ ព្យាបាល និងវះកាត់ភ្នែក ជូនប្រជាពលរដ្ឋខេត្តត្បូងឃ្មុំ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី25 ខែមករា ឆ្នាំ2021 ម៉ោង 10:17 នាទី ល្ងាច

ត្បូងឃ្មុំ : ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរ តំណាងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញពិនិត្យសកម្មភាពការព្យាបាលជម្ងឺភ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្រោមការសហការរវាងក្រុមគ្រូពេទ្យកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល

ជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

ការពិនិត្យព្យាបាលនេះប្រព្រឹត្តទៅ នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់ ក្រោមជំនួយឧបត្ថម្ភ ពី អង្គការមូលនិធិសេវា Foundation។

photo_2021-01-25_22-13-13

បើតាមលោក អ៉ិន ម៉ារឺឌី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិមេមត់ បានអោយដឹងថា នេះជាលើកទី៤ហើយ ក្នុងការពិនិត្យ ព្យាបាល វះកាត់ ភ្នែក ដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងស្រុកមេមត់ ដោយឡែកនាពេលនេះ ការពិនត្យព្យាបាល វះកាត់មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃ ២៥ ខែមករា ដល់ថ្ងៃទី ២៩ មករា ឆ្នាំ ២០២១ ហើយអាចបន្តតាមតម្រូវការព្យាបាលជាក់ស្តែង។

photo_2021-01-25_22-13-15

លោក ថុង ឈុនឡេង ជាអ្នកសម្របសម្រួលកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ក៏បានបង្ហាញពីសកម្មភាពរបស់ក្រុមគ្រូពេទ្យ មានរយៈពេល ៤ ថ្ងៃ មានដូចជា ការវាស់គំហើញ ការពិនិត្យ បកភ្នែកឡើងបាយ និង វះកាត់ និងនៅថ្ងៃ ទី ២៩ ខែមករា និងធ្វើការ ពិនិត្យ ព្យាបាល និងបានចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺ កូវីដ-១៩ ហើយសម្រាប់ថ្ងៃពិនិត្យ ថ្ងៃទី ១ នេះ គឺមានប្រជាពលរដ្ឋមកពិនិត្យ ជិត ៣០០ នាក់ ដោយបន្ទាប់ពីធ្វើការពិនិត្យរួច គឺក្រុមគ្រូពេទ្យ បានធ្វើការវះកាត់បកបាយភ្នែក ចំនួន ៣០ នាក់ ផងដែរ ។

photo_2021-01-25_22-13-19

លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានមានប្រសាសន៏ថ្លែងអំណរគុណចំពោះកម្មវិធីសុខភាពភ្នែក និងអង្គការមូលនិធិសេវា Foundation (ហ្វោនដេស្សិន) ដែលបានចុះមកពិនិត្យព្យាបាលភ្នែកជូនប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ និងក្នុងស្រុកមេមត់ និងសូមជូនពរដល់ក្រុមគ្រូពេទ្យទាំងអស់ បានបំពេញការងាររបស់ខ្លួន ប្រកបដោយជោគជ័យនៅក្នុងការអភិវឌ្ឍន៍ការថែទាំសុខភាពភ្នែក៕

photo_2021-01-25_22-13-29

photo_2021-01-25_22-13-42

photo_2021-01-25_22-13-37

photo_2021-01-25_22-13-47

photo_2021-01-25_22-13-54

photo_2021-01-25_22-13-50


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម