ទិដ្ឋភាពជំនន់ទឹកភ្លៀងជន់លិចផ្ទះ និងផ្លូវ ​មានមូលដ្ឋានសង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ទី៩ ខែកក្កដានេះ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែកក្កដា ឆ្នាំ2021 ម៉ោង 4:40 នាទី ល្ងាច

 

(ខេត្តព្រះសីហនុ)៖ ប្រជាពលរដ្ឋមួយចំនួន ដែលលំនៅដ្ឋាន របស់គាត់ ត្រូវលិចទឹកចំនួន ២ឆ្នាំជាប់គ្នា ជាបន្តបន្ទាប់មកនេះ បានអះអាងថា មូលដ្ឋានគាត់ ដែលត្រូវលិចទឹកខាងលើនេះ គឺបណ្តាលមកពីការទប់ទំនប់ស្តុកទឹក របស់ក្រុមហ៊ុនអានកូ។ ហើយថា កង្វល់ទាំងនេះ ប្រជាពលរដ្ឋពួកគាត់ ក៏ធ្លាប់ដាក់ពាក្យបណ្តឹងជាអក្សរ និងបណ្តឹងតាមមាត់ ទៅកាន់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តព្រះសីហនុ ឲ្យជួយអន្តរាគមន៍បញ្ចៀសជំនន់ទឹកភ្លៀង រដូវវស្សា ជន់លិចលំនៅដ្ឋាន របស់ពួកគាត់ ជាបន្តបន្ទាប់រួចហើយដែរ។ ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយ ជាដុំកំភួនជូនពួកគាត់ទេ ពោលគឺជំនន់ទឹកភ្លៀង បានបន្តជន់លិចលំនៅដ្ឋាន ជាបន្តបន្ទាប់ នៅពេលរដូវវស្សាចូលមកដល់។

ជាងនេះទៀត ជំនន់ទឹកភ្លៀងនេះ ​ហាក់​មានសភាពកាន់​តែធ្ងន់ធ្ងរ​ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏មិនទាន់ជួយរកដំណោះស្រាយ ណាមួយ ពីរដ្ឋបាលខេត្តព្រះសីហនុ បញ្ចៀសជំនន់ទឹកភ្លៀង នៅមូលដ្ឋានសង្កាត់លេខ១នេះ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព បាន​យូរ​អង្វែង​នៅឡើយទេ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម