លោកឧត្តមសេនីយ៍ទោ ជូន ណារិន្ទ ស្នងការខេត្តព្រះសីហនុបញ្ជាក់ថា៖ សំណុំរឿងបង្កប់ កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារក្នុងក្រុងព្រះសីហនុ ជនបង្កកំពុងអនុវត្តទោសនៅពន្ធនាគារយូរហើយ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែឩសភា ឆ្នាំ2021 ម៉ោង 8:25 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ កញ្ញាដេននី ក្វាន់ នៅថ្ងៃទី២៥ ខែ ឧសភានេះ បានទម្លាយនូវរឿងម្ចាស់ សណ្ឋាគារមួយ នៅកំពង់សោមឈ្មោះ Gold Sea Hotel លួចបង្កប់ Camera ក្នុងបន្ទប់គេងរបស់នាង និងបន្ទប់ផ្សេងៗ ទៀតអំឡុងពេលដែលនាងទៅស្នាក់នៅទីនោះកាលពីខែតុលាឆ្នាំ២០២០។

កញ្ញាដេន នីក្វាន់ បានបញ្ជាក់ថា នាងទ្រាំមិនឡាយ៍ ជាសាធារណៈទេព្រោះរង់ចាំដំណោះស្រាយល្អជា មួយម្ចាស់សណ្ឋាគារតែលទ្ធផលនាងទទួលបាន សំណងជាលុយ ត្រឹម១ម៉ឺនដុល្លារប៉ុណ្ណោះ។

បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់នៅល្ងាចថ្ងៃទី២៥ ខែឧសភានេះថាករណីនេះ គឺជាសំណុំរឿងចាស់ តាំងពីខែតុលា ឆ្នាំ២០២០ ដែលតុលាការបានសម្រេចក្តីរួចហើយ ខណៈដែលជន ដែលពាក់ព័ន្ធនឹងការបង្កប់កាំមេរ៉ាក្នុងបន្ទប់សណ្ឋាគារនោះក៏កំពុងតែអនុវត្តទោសក្នុងពន្ធនាគារនៅឡើយ ។
តែលោកពុំបានបញ្ជាក់ថា ជនដែលពាក់ព័ន្ធនោះជាជាមនុស្សប្រុសឬស្រី អាយុប៉ុន្មាន ជាជនជាតិអ្វី និងត្រូវជាប់ទោសប៉ុន្មានឆ្នាំនៅឡើយនោះទេ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម