រថយន្តធុនធំដឹកស្កររេចង្កូតបុករះរថយន្តនិងម៉ូតូក្រឡាប់ញ៉ាជើង..ស..ង្កត់....ស្លា..ប់..មនុស្សពីរនាក់និងរបួសបីនាក់នៅស្រុកអូរអំបិល។

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែតុលា ឆ្នាំ2023 ម៉ោង 8:11 នាទី ព្រឹក

(ខេត្តបន្ទាយមានជ័យ) ៖ រថយន្តធុនធំដឹកស្កសររ៉េចង្កូតទៅបុករៈរថយន្តនិងម៉ូតូក្រឡាបសង្កត់ស្លាប់២នាក់និងរបួស៣នាក់ដែលកើតឡើងនៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣តាមបណ្តោយផ្លូវជាតិលេខ៥ស្ថិតភូមិ.ឃុំកូប ស្រុកអូរជ្រៅ។

អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញម៉ូតូហុងដាឌ្រីម១គ្រឿងជិៈគ្នា២នាក់ជាបុរស់និងរថយន្តកាំម៉ារីបាឡែនពាក់ផ្លាក់លេខភ្នំពេញ2AL.5063បានបើកបរស្របទិសគ្នាពីកើតមកលិចហើយមានរថយន្តធុនធំ១គ្រឿងដឹកស្កសរពេញដែលបើកបរតាមផ្លូវជាតិលេខ៥ទិសដៅពីលិចមកកើតបានរ៉េចង្កូតឆ្វេងដៃបុករៈរថយន្តនិងម៉ូតូបណ្តាលក្រឡាប់សង្កត់ស្លាប់២នាក់អ្នកជិៈម៉ូតូ និងអ្នកបើកបររថយន្តបង្កនិងរួមដំណើររបួស៣នាក់មានក្មេងម្នាក់ត្រូវបានសង្គ្រោះ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកស្រុកអូរជ្រៅបានមកដល់សម្រួលចរាចរណ៍ហើយវាស់វែងបានប្រាប់ថា៖មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយរថយន្តធុនធំដឹកទំនិញបានបើករ៉េចង្កូតបុករថយន្តកាំម៉ារីបាឡែនខ្ទេចមុខហើយក្រឡាប់សង្កត់អ្នកជិៈម៉ូតូស្លាប់២នាក់និងកន្លែងនិងរបួស៣នាក់អ្នកបើកបររួមដំណើរជាមួយរថយន្តបង្កត្រូវបានសង្គ្រោះ។

មន្ត្រីនគរបាលបានបញ្ជាក់ថា៖ជនរងគ្រោះដែលស្លាប់២នាក់ក្រោយវាស់វែងហើយរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកស្រុកអូរជ្រៅបានបញ្ជូនសាកសពប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍នៅភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ហើយរថយន្តបង្កនិងរថយន្តរងគ្រោះនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម