អាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការ នូវផែដឹកជញ្ជូនថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ ស្ថិតនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី04 ខែមករា ឆ្នាំ2021 ម៉ោង 9:01 នាទី ល្ងាច

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង មានរៀបចំពិធីក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការ នូវផែដឹកជញ្ជូនថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ តាមប្រពៃណីទំនៀមទម្លាប់ ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ និងលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

IMG_20210104_093542_810

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា កំពង់ផែថ្មីនេះគាំទ្រថវិកាដោយរាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦៥២៣ម៉ែត្រក្រឡា។ ការសាងសង់កំពង់ថ្មីនេះនឹងធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរបស់ប្រជាកសិករ និងប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្ត ហើយការកសាងនេះស្ថិតក្នុងគំរោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង។

IMG_20210104_093700_676

ឯកឧត្តម បានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំង មានកំពង់ផែតូចចង្អៀត ដែលបង្ករការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផល និងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ៕

IMG_20210104_093627_924

IMG_20210104_093633_317

IMG_20210104_093613_504

IMG_20210104_093654_495


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម