អភិបាលខេត្តកណ្តាលចុះសម្ពោធ ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង ១គីឡូម៉ែត្រ នៅស្រុកលើកដែក ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូប្រជាកសិករ

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែមករា ឆ្នាំ2021 ម៉ោង 4:54 នាទី ល្ងាច

ខេត្តកណ្ដាល ៖ ផ្លូវបេតុងអាមេមួយខ្សែប្រវែងជាង ១គីឡូម៉ែត្រ នៅស្រុកលើកដែក ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរទូទៅ និងការដឹកកសិផលរបស់បងប្អូប្រជាកសិករ​។

photo_2021-01-20_16-51-30

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេមួយខ្សែនេះ មានប្រវែង សរុប១១៩៦ ម៉ែត្រ ដោយក្នុងនោះប្រវែង ១០០០ ម៉ែត្រ មានទទឹង ៥ ម៉ែត្រ និងប្រវែង ១៩៦ ម៉ែត្រទៀត មានទទឹង ៣.៥ម៉ែត្រ ស្ថិនៅភូមិក្អមសំណរលើ និងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ដោយបានប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្តក្នុងការស្ថាបនា ។

photo_2021-01-20_16-51-32

លើកឡើងនៅថ្ងៃទី ២០ ខែមករា នេះក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេមួយខ្សែខាងលើឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាលបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់រដ្ឋបាលស្រុកលើកដែក ក្នុងការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនសម្រេចបានសមិទ្ធផលជាច្រើន រួមទាំងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការងារអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ពិសេសការផ្ដល់សេវារដ្ឋបាលសេវាសាធារណៈជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ហើយចំពោះផ្លូវមួយខ្សែនេះ វានឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងធ្វើដំណើរជាប្រចាំថ្ងៃទៅមុខរបរការងាររៀងៗខ្លួន ក៏ដូចជាបងប្អូនប្រជាកសិករនៅក្នុងតំបន់នេះ ងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួនយកទៅលក់នៅទីផ្សារផងដែរ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័យ ងាយស្រួល និងចំណេញថវិកា ។

photo_2021-01-20_16-51-26

photo_2021-01-20_16-51-36

photo_2021-01-20_16-51-38

photo_2021-01-20_16-51-28

photo_2021-01-20_16-51-44


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម