សេចក្តីជូនដំណឹង.! សូមជំរាបជូនបងប្អូនអ្នកលក់ដូរចល័ត ឆ្នេរសមុទ្រគឺសំរាប់ប្រជាពលរដ្ឋទូទៅមកសំរាកលេងកំសាន្ត មិនមែនជាទីតាំងបើកកន្លែងងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី26 ខែមិថុនា ឆ្នាំ2022 ម៉ោង 1:06 នាទី ល្ងាច

រដ្ឋបាលក្រុងព្រះសីហនុ៖ សូមជំរាបជូនបងប្អូនអ្នកលក់ដូរចល័ត ឆ្នេរសមុទ្រគឺសំរាប់ប្រជាពលរដ្ឋទូទៅមកសំរាកលេងកំសាន្ត មិនមែនជាទីតាំងបើកកន្លែងងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ ។

ដូច្នេះសូមបញ្ឈប់ការដាក់តុ ដាក់កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរ យ៉ាងយូរត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់និងសោភ័ណ្ឌភាពឆ្នេរ ។

យើងខ្ញុំសង្ឃឹមថា បងប្អូនអ្នកលក់ដូរចល័តទាំងអស់ និងចូលរួមសហការអនុវត្តតាមការណែនាំនេះទាំងអស់គ្នា។

ករណីនៅតែបន្តលក់ និងមិនស្ដាប់តាមការណែនាំ អាជ្ញាធរនិងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារៈទាំងអស់នោះ នឹងមិនប្រគល់ជូនវិញទេ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម