លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព និងណែនាំឱ្យកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី24 ខែមេសា ឆ្នាំ2021 ម៉ោង 2:27 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថានៅព្រឹក ​​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១​នេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព និងណែនាំឱ្យកងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដែលឈរជើងប្រចាំការ បំពេញភារកិច្ច ​​ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន ចូលរួមសហការឱ្យបានល្អប្រសើរជាមួយ​កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងរាតត្បាតកូវីដ-១៩​ ទៅក្នុងសហគមន៍ នៅគោលដៅចំណុចត្រពាំងរពៅព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត។

ជាមួយគ្នានេះ លោកឧត្តសេនីយ៍ត្រីមេបញ្ជាការបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅឧបត្ថម្ភកងកម្លាំងរួមមាន៖
១.ថវិកាចំនួន ២លានរៀល
២.ម៉ាស់ចំនួន ៣០០០ម៉ាស់
៣.អង្ករ ២០០គីឡូ
៤.មី ២កេះធំ
៥.ត្រីខ ១កេះធំ
៦.ទឹកបរិសុទ្ធ ៣០យួរ
៧.មេក្រូ ១
៨.ស្រោមដៃជ័រសុវត្ថិភាព ១៥
៩.ដបបាញ់អាកុល ២ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម