អំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និង​សប្បុ​រស​ជន បាននាំ​យក​ថវិកាឧបត្ថម្ភជូន​សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី30 ខែមិថុនា ឆ្នាំ2021 ម៉ោង 3:36 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិកា​រសាខាកាក​បាទ​ក្រហមកម្ពុជាខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១អញ្ជើញ​ទទួ​ល​អំណោយមនុស្សធម៌ពីលោកឧកញ៉ា មន្ត្រីរាជការ និងសប្បុរសជន ដែល​បាន​នាំ​យកថវិកាឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ  ដើម្បី​ចូ​លរួម​អបអរសាទរខួបទី១៥៨ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨​ឧស​ភា​ឆ្នាំ២០២១ក្រោមប្រធានបទ"ទាំងអស់គ្នារួមជាមួយកាក​បាទក្រហម​កម្ពុ​ជា ប្រ​យុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ និងកសាងធនធានរបស់សង្គម​"ដើម្បី​យក​មក​ប្រើ​ប្រាស់បម្រើសកម្មភាពមនុស្សធម៌ជួយប្រជាពលរដ្ឋរងគ្រោះ ដែលជួប​ការ​លំបាក​ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ ការសា​ខា​កាក​បាទ​ក្រហមកម្ពុជាខេត្ត ខេត្ត​ព្រះ​សី​ហ​នុ ។   

អំណោយដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តមានដូចជា៖

១.លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភ​ថវិ​កាចំនួន ២០.០០០ដុល្លារអាមេរិក

២. លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានកិត្តិ​យស​សាខា និងលោកស្រី ឧបត្ថម្ភថវិកាចំនួន ១.០០០.០០០រៀល

៣.លោកឧកញ៉ា ស៊ុន រី អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លាអាមេរិក

៤.លោកឧញ៉ា គុយ ណាត អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភថវិកា ៣.៥០០ដុល្លាអាមេរិក 

៥.លោកឧកញ៉ា តាន់ តាក់ អនុប្រធានកិត្តិយសសាខា និងលោក ជំទាវ ឧបត្ថម្ភថ​វិកា ៥.០០០ដុល្លាអាមេរិក

៦.លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកាចំនួន២០០.​០​០​០​​រៀល និង ៥០០ដុល្លាអាមេរិក

៧.អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្ទឹងហាវ ឧបត្ថម្ភថវិកា ៥.៥៨៣.០០០​រៀល និង២.១០០ ដុល្លាអាមេរិក 

៨.លោក ឌុំ នឿន អាហាដ្ឋានអង្គរប៊ិច អូឈើទាល ឧបត្ថម្ភថវិកា ១.០០០​ដុល្លា​អា​មេរិក ។

ឯកឧត្ដម គួច ចំរើន ប្រធានគណ:កម្មាធិការសា​ខាកាកបាទ​ក្រហម​កម្ពុជា​ខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានចូលរួមសកម្មភាពការងារសង្គមជាមួយរដ្ឋបាលខេត្តព្រះសីហនុ និង​មានសប្បុរសជនដែលបាននាំយកថវិកាឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដើម្បីឱ្យសាខាមានថវិកា សម្ភារៈ និងធនធាន ដើម្បីយក​មក​បម្រើសកម្មភាពមនុស្សធម៌ចែកជូនបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ពិសេសប្រជាពលរដ្ឋដែល​កំពុង​ខ្វះ​ខាតស្បៀងក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ដោយមិន​ប្រកាន់វណ្ណ: ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាង​ណា​យើង​ជួយប្រជាពល រដ្ឋឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជា​ពលរដ្ឋយើង​ណា​ម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​បង​ប្អូនសប្បុ រសជនទាំងអស់បន្តជួយឧបត្ថម្ភ​គាំទ្រសាខាកាកបាទ​ក្រហម​កម្ពុ​ជា​ខេត្តព្រះសីហនុរបស់យើងបន្តទៀត ដើម្បីសាខាមានធនធានថវិកា សម្ភារៈ​ដើម្បី​យកមកធ្វើការចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និង​ប្រ​ជាពលរដ្ឋខ្វះខាតស្បៀងបានទាន់ពេលវេលា ។

ឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបានបញ្ជាក់ថា យើងពិនិត្យឃើញក្រុមគ្រូពេទ្យរបស់យើងបានអនុវត្ត​បានត្រឹម​ត្រូវ​មិនមានការឆ្លងកូវីដ ព្រោះគ្រូពេទ្យយើងបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ យ៉ាងតិច២ ឬ ៣ដង ការ អនុវត្តវិធានការសុខាភិបាល និងវិធានការ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជាទប់ស្កាត់ការឆ្លងជំងឺកូវីដ ព្រោះការរក្សាគម្លាតសុវត្ថិភាព និងធ្វើអនាម័យ ពាក់ម៉ាសជាអាវក្រោះទី១ ការចាក់វ៉ាក់សាំងជាអាវក្រោះទី២ ទន្ទឹមនោះយើងក៏បានធ្វើកិច្ចការពីរ ទី១.មន្ទីរពិសោធន៍វិភាគរកមេរោគកូវីដ-១៩ ទី២.យើងមានម៉ាស៊ីនផលិតអុកស៊ីសែន ដោយមិនចាំបាច់ឡើងទៅ​ដឹកអុកស៊ី​សែន​​មកពីរាជធានីភ្នំពេញ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម