កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក ក្នុងការគ្រប់គ្រងកូវីដ-១៩ បានល្អជាងគេ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី24 ខែធ្នូ ឆ្នាំ2020 ម៉ោង 5:41 នាទី ល្ងាច

សេណេហ្កាល់៖ របាយការណ៍វាយតម្លៃស្ដីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់ នៃជំងឺ COVID-19 ចេញផ្សាយដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ (Le Bureau de Prospective Economique (BPE) du Sénégal) បានបង្ហាញថា ប្រទេសកម្ពុជា បានឡើងមកឈរនៅលើកំពូលតារាង ដោយជាប់ចំណាត់លេខ១ កម្រិតពិភពលោក ក្នុងនាមជាប្រទេស ដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ។

131370447_3616999328348538_213981267076150758_o

បើតាមរបាយការណ៍ខាងលើដដែល កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានជាប់ចំណាត់លេខ១ កម្រិតពិភពលោក នៅក្នុងចំណោមប្រទេស១៦៦ ក្នុងការគ្រប់គ្រងការឆ្លងរាតត្បាតនៃ COVID-19 បានល្អជាងគេ តាមពីក្រោយដោយប្រទេសស៊ូដង់ខាងត្បូង និងប្រទេសប្រ៊ុយណេ។ ចំណែកឯប្រទេសដែលជាប់ចំណាត់ថ្នាក់ ខ្សោយជាងគេរួមមាន៖ ប្រទេសអាហ្រ្វិកខាងត្បូង, លីតតូនី, អេស្ប៉ាញ និងប្រទេសក្រិក។
ការដាក់ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើងជារៀងរាល់សប្ដាហ៍ បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ដែលករណីឆ្លង COVID-19 មួយចំនួន ត្រូវបានរកឃើញ ក្រោយរដ្ឋមន្ត្រីការបទេសហុងគ្រីឆ្លង COVID-19 បំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកាដដែល។

1_2
ការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច នៃប្រទេសសេណេហ្កាល់ ក៏បានទទួលស្គាល់ផងដែរពីប្រសិទ្ធភាព នៃការដាក់ចេញ និងអនុវត្តនូវវិធានការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ ការធ្វើចត្តាឡីស័កចំពោះអ្នកមកពីបរទេស, បិទសាលារៀន, រោងភាពយន្ត, សាលកីឡា, យុទ្ធនាការផ្សព្វផ្សាយព័ត៌មានយល់ដឹងពី COVID-19, ការចែកចាយម៉ាស និងការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងដើម្បីងាយស្រួលគ្រប់គ្រងស្ថានការណ៍ជាដើម។

2_2

 

4_1

3_1


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម