ស្លាប់ម្នាក់ របួសធ្ងន់ស្រាល៣នាក់ក្នុងហេតុការណ៏គ្រោះខ្សល់ព្យុះកន្ទ្រាក់ នៅខេត្តកំពង់ធំ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:49 នាទី ព្រឹក


កំពង់ធំៈភ្លៀង១មេលាយលំខ្យល់កន្ត្រាក់ បណ្តាលឲ្យស្ត្រីម្នាក់បានស្លាប់ និង របួសធ្ងន់៣នាក់ រួមទាំងបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅស្រុកកំពង់ស្វាយប្រភពពីសម្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាហេតុការនេះ កើតឡើងវេលា-រសៀល ថ្ងៃទី០២ មិថុនា ២០២១ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ស្ត្រងគ្រោះឈ្មោះ ណាន នីន ភេទស្រី អាយុ ៣៦ឆ្នាំ(ស្លាប់) /ទី២ឈ្មោះ ឡាយ លឹម ភេទប្រុស អាយុ៣៦ឆ្នាំ របួសធ្ងន់(តៃកុងអាត្រាក់)/ ទី៣ ឈ្មោះឃឿន លីណា ភេទប្រុស អាយុ៧ឆ្នាំ របួសធ្ងន់ (កូនស្ត្រីដែលស្លាប់)/ និងម្នាក់ទៀត ឈ្មោះ ឃឿន ស៊ីថា ភេទប្រុស អាយុ៩ខែ (កូនស្ត្រីដែលស្លាប់) ជនរងគ្រោះទាំងអស់រស់នៅ ភូមិ តាឆាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ។
បច្ចុប្បន្នសាកសពប្រជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសកំពុងបញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យខេត្តសៀមរាប។សរុបខ្យល់កន្ត្រាក់នេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ទាំងអស់សរុប ៤៣ខ្នង ស្លាប់មនុស្ស១នាក់របួសធ្ងន់០៣នាក់ និង ងាប់គោ១ក្បាលផងដែរ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម