ក្រសួង ដនស សម្រេចដកទាំងអ្នកត្រូវគេប្តឹង និងអ្នកប្តឹងគេ ករណីមន្ត្រី១មន្ទីរ ប្តឹងដកលោក អាង ណារឹទ្ធ ប្រធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមករា ឆ្នាំ2024 ម៉ោង 1:19 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ:ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានសម្រេចដកហូតមុខតំណែងថ្នាក់ដឹកនាំមន្ទីរចំនួន៨រូប។ អ្នកប្តឹងចំនួន៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ៤១នាក់ ប្តឹងទៅក្រសួងរៀបចំដែនដីដើម្បីសុំដកលោក អាង ណារឹទ្ធ នេះបើយោងមន្ត្រីបានប្រាប់ក្រោយលទ្ធផលកិច្ចប្រជុំបិទទ្វារផ្ទៃក្នុងមួយកាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក បែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែន ដីនគរូបនីយកម្មនិងសំណង់។ មន្ត្រីទាំង៨រូបដែលត្រូវសម្រួលភារកិច្ចឬដកទាំងនោះត្រូវតែបង្ហាញមុខនៅនាយកដ្ឋានធនធានមនុស្សនៃក្រសួងរៀបចំដែនដី នាថ្ងៃច័ន្ទ ២២មករា២០២៤តទៅនៅរៀងរាល់ម៉ោងធ្វើដោយមិនអាចអាក់ខានឡើយ មន្ត្រីទាំង៨រូបរួមមាន៖១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹង២-លោកអឿ សុភ័ណ អនុប្រធានមន្ទីរ(ទទួលរដ្ឋបាល ហិរញ្ញវត្ថុ )៣-លោក ឡុង វុធ អនុប្រធានមន្ទីរ(សំណង់)៤-លោក មួង វិបុល អនុប្រធានមន្ទីរ (សុរិ យោដី) ៥-លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ(យេនឌ័រ)៦-លោក រ៉ូ បូរ៉ា អនុប្រធានមន្ទីរ(រៀបចំដែនដី )៧-លោក ហង្ស រិនឌី ប្រធានការិយា ល័យរដ្ឋបាល៨-លោក ឡេង ម៉ារី ប្រធានការិយាល័យសុរិយោដី ។ ដោយសារមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរ ដូច្នេះទើបក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុកហើយចាត់តាំងលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អោយទៅទទួលដឹកនាំបណ្តោះ អាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។

 

ជុំវិញករណីដ៏ក្តៅក៏គុក ក្នុងខេត្តបន្ទាយមានជ័យប្រជាពលរដ្ឋដែលធ្លាប់ជួបបញ្ហា ពាក់ព័ន្ធទៅនឹងមន្ត្រីមួយចំនួនតូច ដែលតែងតែយកតួនាទីរបស់ខ្លួនមកបម្រើមហិច្ឆតាអំណាច បក្សពួក មកគាបសង្កត់ប្រជាពលរដ្ឋ ដោយយកលេសនេះយកលេសនោះមិនចេះចប់មិនចេះហើយ បានសាទរយ៉ាងខ្លាំងនៅចំណាត់ការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានចាត់ការអនុវត្តលើមន្ត្រីទាំងនោះ។ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋមិនថា តែនៅខេត្តបន្ទាយមានជ័យ នោះទេដែលបានសាទរនូវចំណាត់ការនេះសូម្បីតែបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនានា ជាពិសេសនៅតំបន់ទីប្រជុំជន បានស្នើដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ បន្តចំណាត់ការដ៏ក្តៅគគុកនេះ បន្តទៀតទៅលើក្រុមមន្ត្រីពុករលួយមួយចំនួនតូច។ យោងតាមព្រឹត្តិការណ៍ដែលស្ទើរមិនធ្លាប់មាននេះគួចជាសញ្ញាមួយ សម្រាប់ដាស់តឿនដល់មន្ត្រីដទៃទៀតក្នុងការបញ្ឈប់សកម្មភាពរបស់ខ្លួន ពាក់ព័ន្ធទៅហ្នឹងអំពើពុករលួយអាងអំណាចបក្សពួកនិយមកៀបសង្កត់មន្ត្រីក្រោមឱវាទនិងប្រជាពលរដ្ឋខ្សត់ខ្សោយចំណេះវិជ្ជា។

អត្ថបទនេះសម្របសម្រួលដោយលោកហ៊ីងចាន់ថន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម