ក្រោយពីបានឃើញការផ្សព្វផ្សាយរបស់គេហទំព័រ ម្លប់សន្តិភាព មួលបង្កាច់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យស្ត្រី ឈ្មោះ ភី សូនីបានចូលមកបំភ្លឺបកស្រាយការពិត

ព័ត៌មានសង្គមថ្ងៃពុធ ទី12 ខែកក្កដា ឆ្នាំ2023 ម៉ោង 2:45 នាទី ល្ងាច

ក្រោយពីបានឃើញការផ្សព្វផ្សាយរបស់គេហទំព័រ ម្លប់សន្តិភាព មួលបង្កាច់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យស្ត្រី ឈ្មោះ ភី សូនីបានចូលមកបំភ្លឺបកស្រាយការពិត


បន្ទាយមានជ័យ៖ ក្រោយពីបានឃើញការផ្សព្វផ្សាយរបស់គេហទំព័រ ម្លប់សន្តិភាព មួលបង្កាច់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្ត្រីឈ្មោះភី សូនីបានចូលមកបំភ្លឺបកស្រាយការពិត នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៣។
ស្ត្រីឈ្មោះ ភី សូនី អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ បានមកសុំទោសដល់អង្គភាពកងរាជអាវុធហត្ថ ហើយបានបំភ្លឺថា កាលពីថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣ ខ្លួនពិតជាបានទៅពឹងពាក់ អ្នកសារព័ត៌មានម្លប់សន្តិភាពពិតមែន ដោយសារខ្លួនរងការចោទប្រកាន់ពាក់ព័ន្ធនឹង អំពើលួច ហើយបានពឹងពាក់អ្នកសារព័ត៌មានខាងលើអោយជួយខ្លួន ។ ប៉ុន្តែរាល់ពាក្យពេជ្រដែលបំភ្លឺនៅក្នុងវីដេអូឃ្លីបនោះ គឺត្រូវបានរៀបចំឡើងដោយអ្នកសារព័ត៌ម្លប់សន្តិភាពសរសេរអោយរូបនាងអានតាមទាំងអស់ ។
ស្ត្រីរូបនេះបានបញ្ជាក់បន្ថែមថា ខ្លួនមិនបានឲ្យអ្នកសារព័ត៌មានបង្ហោះ ឬធ្វើការចុះផ្សាយនោះទេ គ្រាន់តែចង់ឲ្យអ្នកសារព័ត៌មាន ជួយសម្របសម្រួលក្នុងរឿងគេចោទថានាងលួចលុយមួយនៅក្នុងក្លិបប៉ុណ្ណោះ ស្រាប់តែនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣រំលងបានពីរថ្ងៃ អ្នកសារព័ត៌មាននោះ បង្ហោះធ្វើការចុះផ្សាយតែម្តង ឃើញដូចនេះ ស្ត្រីរូបនេះ បានខលប្រាប់បន្ថែមទៀត ឲ្យលុបចោល ហាមចុះផ្សាយ តែអ្នកសារព័ត៌មានមិនព្រមលុបនោះទេ ទើបខ្លួន ចេញមុខមកសុំទោស និងស្រាយបំភ្លឺការពិត។ ព្រោះការចុះផ្សាយនោះវាខុសការពិតទាំងស្រុង ដែលធ្វើឲ្យប៉ះពាល់កិត្តិយសដល់ស្ថាប័នកងរាជអាវុធហត្ថទាំងមូល។
ចំពោះស្នាមរបួសនៅលើខ្លួនប្រាណរបស់ស្ត្រីឈ្មោះភី សូនី នាងបានបំភ្លឺថា៖ ស្នាមរបួសដៃរបស់នាងគឺជាស្នាមមុតកាំបិតយូរថ្ងៃមកហើយ រីឯស្នាមជាំផ្សេងៗទៀតគឺបណ្តាលមកពីរូបនាងស្រវឹងដើរប៉ះទង្គិចជាមួយបុគ្គលិកក្នុងក្លឹបហើយដួលទៅលើតុទើបមានស្នាមជាំដូច្នេះ ពុំមានការធ្វើបាបពីសំណាក់មន្ត្រីកងរាជអាវុធហត្ថ ដូចដែលសំណេររបស់អ្នកសារព័ត៌សរសេរឲ្យនាងអានតាមនោះឡើយ។ ព្រោះពេលនោះខ្លួនកំពុងស្រវឹង ខឹងខាងមេការក្លឹប ដែលចោទប្រកាន់ថានាង លួចលុយ២ម៉ឺនបាត ក៏ប្រកែកគ្នាធ្វើឲ្យនាងខ្មាស់គេ ហើយបានហៅនាងមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំទៀត ទើបនាងខឹងទៅរកអ្នកសារព័ត៌មានឲ្យជួយ ហើយក៏បាននិយាយបង្ខូចឈ្មោះ ដល់មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យតាមសំណេរដែលអ្នកសារព័ត៌មានសរសេរឲ្យ។
ស្រីឈ្មោះ ភី សូនី បានមកធ្វើការសុំទោសដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រោះការចុះផ្សាយនោះមិនមែនជារឿងពិត ដែលធ្វើឲ្យប៉ះពាល់ខូចកិត្តិយស បាត់បង់សេចក្តីថ្លៃថ្នូដល់កម្លាំងកងរាជអាវុធហត្ថ ដែលខិតខំបំពេញតួនាទីបំរើប្រជាពលរដ្ឋអស់ពីកម្លាំងកាយចិត្ត នឹងសូមអរគុណចំពោះមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានការយោគយល់ មិនប្រកាន់ទោស ចំពោះរូបនាងផង។
លោកមេបញ្ជការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សូមឲ្យអង្គភាពសារព័ត៌មានមុនធ្វើចុះផ្សាយ គឺសូមស្រាវជ្រាវប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ គោរពតាមក្រមសីលធម៌ វិជ្ជាជីវស្តីពីរបបសារព័ត៌មាន ជៀសវាងធ្វើការចុះផ្សាយនូវព័ត៌មានខុសពីការពិត ដែលបង្កឲ្យមានភាពចរាចល បំពុលសង្គម ញុះញង់ធ្វើឲ្យមានការរើសអើងជាអាទិ៍៕

អត្ថបទដោយលោក ឈុន មករា    សម្រួលនិងចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម