ក្រោយភ្លៀងជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះមានការហក់ឡើងខ្លាំង តែមិនទាន់ដល់ការប្រឈម

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី14 ខែកញ្ញា ឆ្នាំ2023 ម៉ោង 8:51 នាទី ព្រឹក

បន្ទាយមានជ័យ៖ក្រោយភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះទឹងដងស្ទឹងរហាត់ទឹកហក់ឡើងខ្លាំងជាការព្រួយបារម្ភតែមិនទាន់ប្រឈមរហូតដល់ល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ចំណុចសំណង់ពោធិ៍២ដើមស្ថិតភូមិពោធិ៍២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី។

លោក ស សំណាង មេឃុំរហាត់ទឹកបានប្រាប់ថា៖រយៈពេល២ថ្ងៃនេះទឹកបានហក់ឡើងខ្លាំងនៅដងស្ទឹងរហាត់ទឹកស្រុកមង្គលបូរី ជាការព្រួយបារម្យតែមិនទានមានបញ្ហាប្រឈមនៅឡើយទេ មូលហេតុដែលទឹកដងស្ទឹងហក់ឡើងខ្លាំងដោយមានភ្លៀងធ្លាក់ជាប់ៗគ្នារយៈពេលប៉ុន្មានថ្ងៃនេះហើយដោយបើកទឹកធ្លាក់ពីសំណង់បវេលនិងសំណង់ព្រៃខ្ពស់ស្រុកបវិលខេត្តបាត់ដំបងហូរធ្លាក់មកផ្នែកខាងក្រោមដងស្ទឹងមង្គលបូរី។

លោកបានបញ្ជាក់ថា៖ទឹកដែលហក់ឡើងខ្លាំងនៅដងស្ទឹងរហាត់ទឹកចំណុចសំណង់ពោធិ៍២ដើមនេះគឺមិនទាន់ប៉ៈពាល់ឬប្រឈមនៅឡើយទេដោយឆ្នាំនេះសំណង់ពោធិ៍២ដើមត្រូវបានកសាងរួចរាល់និងស្ថាប្រព័ន្ធទឹកមានអូរនិងប្រឡាយជាច្រើនខ្សែរទៀតគ្មានការព្រួយបារម្មដូចឆ្នាំមុនឡើយ។

លោក ឡាយ សុធី អនុប្រធានមន្ទីធន់ធានទឹក និងឧតុននិយមខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ស្ថានភាពទឹកដងស្ទឹងឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ស្រុកមង្គលបូរី ទឹកមានការហក់ឡើងដោយទឹកភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះហើយបើកទំលាក់ទឹកពីផ្នែកខាងលើសំណង់បវេល សំណង់ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបងទើបទឹកស្ទឹងមង្គលបូរីនិងដងស្ទឹងសិរីសោភ័ណមានការហក់ឡើងខ្លាំងតែមិនទាន់ប្រឈមនៅឡើយទេ៕

អភិវឌ្ឍន៍និងរូបភាពដោយលោកសមគុណមករា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម