ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០៣នាក់ត្រូវបានកម្លាំងក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចកាច់សោរយកម៉ូតូបានសម្រេច។
លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង ០៩និង ៣៧ នាទី នៅថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ នៅ ចនៅចំណុចផ្លូវលំមួយកន្លែង ស្ថិត ក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ក្រោមការចោទពីបទលួច មានស្ថានទម្ងន់ទោស ( កាច់សោរ យក ម៉ូតូ ) ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន!
/១-ឈ្មោះ កែវ សុខុម ហៅ ម៉ាប់ ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ( ជា អ្នក ធ្វេី សកម្មភាព )
/២-ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ ៤៧ ឆ្នាំ មានទីលំនៅ ភូមិ ចំការឫស្សី សង្កាត់ ព្រែកព្រះស្តេច ក្រុង បាត់ដំបង ( ជា អ្នក ចូលរួម )
/៣-ឈ្មោះ គន្ធ វុទ្ធា ហៅ ធា ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ស្ថិតក្នុង ភូមិ រំចេក ៤ សង្កាត់ រតនៈ ក្រុងបាត់ដំបង ( ជា អ្នក ចូលរួម ) ។
- វត្ថុតាង ដកហូត រួម មាន ៖
- ដង្កាប់ ចំនួន ០៣
- កន្ត្រៃ សម្រាប់ កាត់ ចំនួ ន ០៣
- កូន កាំបិត ចំនួន ០១
- មួក សុវត្ថិភាព ពណ៌ ខ្មៅ ចំនួន ០១
- ស្លាកលេខ មានលេខ បាត់ដំបង 1AK-4724 ចំនួន ០១ សន្លឹក
- ទូរស័ព្ទ ដៃ ស៊េរី ចាស់ ចំនួន ០២ គ្រឿង
- សោរ សម្រាប់ ដោះ គ្រឿង ម៉ូតូ មួយ ចំនួន
- កូន សោរ ម៉ូតូ ចំនួន ០១
- សោរ លេខ ៨ មានរាង អក្សរ អិល សម្រាប់ ធ្វេី សកម្មភាព កាច់សោរ ម៉ូតូ ចំនួន ០១
- ដែក រាង សំប៉ែត ចុង ស្រួច ( ផ្លែ សម្រាប់ កាច់សោរ ម៉ូតូ ) ចំនួន ០១
- ម៉ូតូ ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខ តួ ម៉ាស៊ីន ៥៧២៧៧៣៨ គ្មាន ស្លាកលេខ ចំនួន ០១ គ្រឿង
- ម៉ូតូ ម៉ាក ហុងដា PCX ពណ៌ ស ស៊េរីឆ្នាំ ២០១៣ លេខ តួ ម៉ាស៊ីន ០៤២១៩៦ ពាក់ស្លាកលេខ ភ្នំពេញ 1BT-5020 ចំនួន ០១ គ្រឿង ។
លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា នៅថ្ងៃកើតហេតុថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០២និង២៨ នាទី រំលង អាធ្រាត្រ ជនសង្ស័យឈ្មោះ កែវ សុខុម ហៅ ម៉ាប់ ខាងលេី ត្រូវ បាន ជនសង្ស័យ ឈ្មោះ សុខ ផានិត ជិះ ម៉ូតូ ដឹក ខ្លួន ទៅ ធ្វេី សកម្មភាព កាច់សោរ យក ម៉ូតូ របស់ ជនរងគ្រោះ ឈ្មោះ ស៊ិន ឃុន ភេទស្រី អាយុ ៤៦ ឆ្នាំ ដែល ម៉ូតូ ជនរងគ្រោះ បាន ចាក់ សោរ ក ទុក នៅ ខាង ក្រោម ផ្ទះ នៅ ចំណុច ភូមិ ធ្ង័រ ឃុំ ចែង មាន ជ័យ ស្រុក បាណន់ ខេត្ត បាត់ ដំបង រួចបាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
លុះព្រឹកឡើងជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងមកខាងសមត្ថកិច្ចចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបាននិងកំពុងតែធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូន ទៅ សាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាម នីតិវិធី ។