បុរសជនជាតិវៀតណាមម្នាក់ បន្ទាប់ពីរត់ចេញពីកាសុីណូ និងKTV កាឡាក់សុីវើលក្រោយពេទ្យ ក្រុងព្រះសីហនុសមត្ថកិច្ចធ្វើតេស្តរកឃើញសារធាតុញៀន .!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែមករា ឆ្នាំ2024 ម៉ោង 12:24 នាទី ព្រឹក

បុរសជនជាតិវៀតណាមម្នាក់ បន្ទាប់ពីរត់ចេញពីកាសុីណូ និងKTV កាឡាក់សុីវើលក្រោយពេទ្យ ក្រុងព្រះសីហនុសមត្ថកិច្ចធ្វើតេស្តរកឃើញសារធាតុញៀន .!

ខេត្តព្រះសីហនុ : មានហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា មានបុរសជនជាតិបរទេសម្នាក់បានរត់ចេញពីកាសុីណូ និងKTV មួយកន្លែងក្នុងក្រុងព្រះសីហនុ ដោយស្ថានភាពមានរបួសជើង និង មានសន្តិ
សុខមួយក្រុមដេញពីក្រោយ ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣ :៣០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ ដោយសមត្ថកិច្ចបានឲ្យដឹងថា មានពលរដ្ឋរាយការណ៍មកថា មានបុរសជនជាតិបរទេសម្នាក់បានរត់គេចខ្លួនតាមផ្លូវ និង មានសន្តិសុខមួយក្រុមដេញតាមពីក្រោយប្រដាប់ដោយដំបងទីប ដោយពុំទាន់ដឹងពីមូលហេតុ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកំលាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកំលាំងនគរបាលប៉ុស្តិ៍សង្កាត់៤ ចុះស្រាវជ្រាវអន្តរាគមន៍ នៅកន្លែងកើតហេតុភ្លាមៗ ខណៈនោះសមត្ថកិច្ចបានតាមស្វែងរកឃើញបុរសជាជនជាតិវៀតណាមម្នាក់រត់ចូលផ្ទះសំណាក់មួយកន្លែង នៅម្តុំខាងមុខសណ្ឋាគារតោរ១ ដែលស្ថិតនៅក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ដោយបុរសខាងលើស្ថិតក្នុងស្ថានភាពរបស់ជើង និងភ័យញញ៉ាក់ខ្លាំងកំលាំងនគរបាលក៏បាននាំខ្លួនបុរសជនជាតិវៀតណាមខាងលើ ទៅចង្អុលបង្ហាញប្រាប់សមត្ថកិច្ចពីទីតាំងដែលខ្លួនរត់ចេញមកនោះ គឺគេបានចង្អុលបង្ហាញថា ទីតាំងឈ្មោះកាឡាក់សុីវើល កាសុីណូ និងKTV នៅតាមបណ្តោយផ្លូវ៧មករា សង្កាត់៤ ក្រុងព្រះសីហនុ គឺខ្លួនបានធ្វើការនៅទីនេះបន្ទាប់ពីមកធ្វើការនៅក្នុងទីតាំងខាងលើអស់រយៈពេល២ខែមកហើយ និង ពុំដែលបានចេញពីកន្លែងធ្វើការសោះ ។លុះមកដល់វេលាម៉ោងកើតហេតុខាងលើគេក៏បានមានជម្លោះឈ្លោះគ្នាជាមួយមេសន្តិសុខ និងមេសន្តិសុខមួយក្រុម និងប៉ះពាក់សំដីគ្នាមួយប្រាវស្រាប់តែមានហេតុការប្រទោះសារាយគ្នាបែបនេះកើត
ឡើង និង ខ្លួនក៏បានព្យាយាមរត់ចេញពីទីតាំងខាងលើនោះតែម្តង ។


សមត្ថកិច្ចបានឃាត់ខ្លួនសន្តិសុខចំនួន០៦នាក់ជាបឋមដើម្បីយកទៅសួរនាំ និង ដើម្បីធ្វើការស្រាវជ្រាវបន្តទៀត និង សមត្ថកិច្ចពុំទាន់អាចបញ្ជាក់ជូនអ្នកសារព័ត៌មានថានេះជាករណីហិង្សា ឬជាករណីអ្វីឲ្យពិតប្រាកដនៅឡើយទេ ដោយបច្ចុប្បន្ន ស្ថិតក្នុងការសួរចម្លើយរបស់សមត្ថកិច្ច ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម