លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្តល់កុំព្យូទ័រ និងម៉ាស៊ីនព្រីន ជូនដល់រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែធ្នូ ឆ្នាំ2020 ម៉ោង 11:42 នាទី ព្រឹក

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលកំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ និងម៉ាស៊ីនព្រីនធ័រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា តាមរយៈ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជូនដល់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីបានរៀបចំឡើងនៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ។

photo_2020-12-26_11-39-56

ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានផ្តាំផ្ញើរឲ្យអង្គភាពក្រោមឱវាទរបស់រដ្ឋបាលខេត្តស្វាយរៀង នៅពេលដែលបានទទួលសម្ភារៈទាំងនេះហើយ ត្រូវ ៖ ត្រូវប្រើប្រាស់ឲ្យចំគោលដៅ មានតម្លាភាព និងមានប្រសិទ្ធភាព និងត្រូវពង្រឹងសម្ថតភាពនៃការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ។ ជាពិសេស ត្រូវអនុវត្តឲ្យបាននូវវិធានការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតសង្គម ការលាងដៃនឹងសាប៊ូ ឬជែល ដើម្បីបង្ការនូវជំងឺកូវីដ១៩ ។

photo_2020-12-26_11-40-02

លោកជំទាវក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន បើទោះបីជាក្នុងកាលទេសៈដែលពិភពលោកបាននឹងកំពុងប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនៅតែរក្សាបាននៅចំណងមិត្តភាព និងការឧបត្ថម្ភ តាមរយៈ ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្តល់នូវសម្ភារៈប្រើប្រាស់ក្នុងការិយាល័យជាដើម និងបានថ្លែងអំណរគុណដល់ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលគ្រប់បែបយ៉ាង តាមរយៈ ស្ថានទូតចិន ក្នុងការផ្គត់ផ្គង់ នូសម្ភារៈទាំងនេះដល់រដ្ឋបាលខេត្តស្វាយរៀង៕

photo_2020-12-26_11-39-48

photo_2020-12-26_11-39-52

photo_2020-12-26_11-39-40

photo_2020-12-26_11-04-49

photo_2020-12-26_11-39-45


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម