ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញសម្ពោធផ្លូវ ១៥ ខ្សែ និងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា មានទីតាំងស្ថិតនៅ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 5:17 នាទី ល្ងាច

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន អញ្ជើញសម្ពោធផ្លូវ ១៥ ខ្សែ និងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា មានទីតាំងស្ថិតនៅ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
  
(បន្ទាយមានជ័យ) ផ្លូវក្រាលគ្រួស ១៥ខ្សែ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលចំណាយថវិកាអស់ប្រមាណជាង ១៥ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ត្រូវបានពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ និងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២៣។

លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅបានអោយដឹងថា: ក្រោយពីវាទដ៏រ៉ាំរ៉ៃ ត្រូវបានដោះស្រាយបញ្ចប់ដោយនយោបាយឈ្នះ ឈ្នះ ដែលជាមតកដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី  និងក្រោមការសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ធកាល័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក យ៉ាង គីមហ៊ុយ តំណាងក្រុមហ៊ុនហៃ សួគ៌។

ហើយក៏បានសាងសង់ផ្លូវលំក្រាលដីគ្រួសខ្វាត់ខ្វែងចំនួន ១៥ខ្សែ សម្រាប់ជូនប្រជាពលរដ្ឋដែលឯកភាពព្រមព្រៀងបញ្ចប់វិវាទដីធ្លីតាមគោលការណ៏ឈ្នះឈ្នះ តាំងពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលការសាងសង់ផ្លូវទាំង ១៥ខ្សែ ចំណាយថវិកាប្រមាណ ១៥មុឺនដុល្លាសហរដ្ឋអាមេរិក។

លោកកែវ តារារស្មី បានបន្តថា៖ "ក្នុងនាមរដ្ឋបាលស្រុកអូរជ្រៅ ពិតជាមានសេចក្តីសោមនស្សរីករាយ ជាមួយប្រជា ពលរដ្ឋដែលទទួលបានផ្លូវខ្វាត់ខ្វែងចំនួន១៥ខ្សែ និងពិធីបើកការដ្ឋានសាងសង់ ទីស្នាក់ការភូមិ របង ក្លោងទ្វារ និងបន្ទប់ទឹក នាពេលនេះ ។

ឯកឧត្តម អ៊ុ ត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ លទ្ធផល និងសមិទ្ធផលកើតពីការអនុវត្តតាមគោលការណ៍ឈ្នះ ឈ្នះ ជាមរតករបស់ស្ថាបនិកនិងមគ្គុទេសក៍ឆ្នើមសម្តេចតេជោហ៊ុន សែន នៅទូទាំងប្រទេស ទូទាំងខេត្ត និងដោយឡែកនៅចំណុចដីឡូតិ៍ថ្មីនាភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅនេះ ជាការឆ្លើយតបរបស់អាជ្ញាធរមានសមត្ថកិច្ច ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្លែនៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ កន្លងមកឯកឧត្តមនិងក្រុមការងារខុទ្ទកាល័យនាយករដ្ឋមន្ត្រី សហការនឹងរដ្ឋបាលខេត្ត ស្រុក ឃុំ ព្រមទាំងស្ថាប័ន អង្គភាពសមត្ថកិច្ចជំនាញស៊ីវិល កងកម្លាំងពាក់ព័ន្ធបានចុះដោះស្រាយជោគជ័យវិវាទដីធ្លីរ៉ាំរ៉ៃ ស្រួចស្រាល់នៅចំណុចបឹងជង្រុក-វរសេនាតូចលេខ៦៧៦ រវាងក្រុមទំនាស់ធំៗ៦ក្រុមនៅភូមិបឹងជង្រុកតេជោ ឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលជាអតីតតំបន់សមាហរណកម្មខ្មែរក្រហម ហើយបានអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូវ័ន្ត ដែលលោកយ៉ាង គឹមហ៊ុយ បានចូលរួមចំណាយថរិកាអភិវឌ្ឍន៍ជាង៦លានដុល្លាសហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបន្តថា៖ ការដោះស្រាយបានសម្រេចទំនាស់ដីធ្លីនៅចំណុចបឹង៧៥ នាភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ..រវាងគ្រួសារអតីតវរសេនាតូចលេខ៦៧១ និង៦៧២ និងលោក លី អ៊ុតនី ហើយពេលនោះនៅចំណុចដីឡូតិ៍ថ្មីនាភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រវាងក្រុមហ៊ុនហៃសួគ៌ និងប្រជាពលរដ្ឋច្រើនគ្រួសារ ។

ឯកឧត្តមបណ្ឌិតបន្តថា៖ លទ្ធផលសំខាន់មួយទៀតពីលើអតីតដីធ្លីមានទំនាស់ជាក្រុមនោះ គឺការកសាង និងអភិវឌ្ឍន៍សមិទ្ធផលនានានៅលើទីតាំងដើម្បីអោយបងប្អូនប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទទួលបានផលនិងរីកចម្រើនឡើង នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិមុនៗនិងអាណត្តិទី៧នេះ៕
ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន 

សម្រួលចេញផ្សាយដោយលោកនីន វ៉ាននីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម