ប្រជាពលរដ្ឋ៩គ្រួសារក្នុងចំណោមប្រជាពលរដ្ឋ៣១គ្រួសារស្នើស៊ុការយោគយល់ពី រដ្ឋបាលខេត្តក្នុងការរុះរើសំណង់របស់ពួកគាត់

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែកញ្ញា ឆ្នាំ2021 ម៉ោង 8:25 នាទី ព្រឹក

ខេត្តព្រះសីហនុៈ ប្រជាពលរដ្ឋ៩គ្រួសារក្នុងចំណោមប្រជាពលរដ្ឋ៣១គ្រួសារ ដែលរដ្ឋបាល ខេត្តព្រះសីហនុ តម្រូវអោយរុះរើសំណង់គ្រប់ប្រភេទដែលសង់រំលោភលើអូរ និងដីចំណីអូរ២ ឲ្យ រុះរើចេញជាកំហឹត នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១នេះ បានអំពាវនាវក៏ដូចជាស្នើស៊ុ ការ យោគ យល់អំពីរដ្ឋបាលក្រុង/ខេត្ត ដោយបន្ឋូបន្ថយលើស្ថានភាពជាក់ស្តែងដល់ពួកគាត់ផង។

ក្រុមប្រជាពលរដ្ឋបានថ្លែងដូចនេះថា ពួកគាត់ពុំបានប្រឆាំងទៅនឹងការសម្រេច របស់ រដ្ឋ បាលខេត្តនោះទេ មានន័យថាពួកគាត់មានការសាទរ យ៉ាងខ្លាំងទៅនឹង គោលការណ៏ ដឹក នាំ របស់ ឯកឧត្តមអភិបាលខេត្តកន្លងមក ដែលឯកឧត្តមតែងតែបានគិតគូរប្រយោជន៏រួមជាធំ ហើយ អ្វីដែលរដ្ឋបាលក្រុង ខេត្ត តម្រូវអោយពួកគាត់រុះរើនេះក៏ដើម្បី បញ្ជៀសនូវកកស្ទះ ចរន្ត ទឹក ផងដែរ ប៉ុន្តែពួកគាត់ស្នើស៊ុតែម្យ៉ាង គឺស៊ុការបន្ឋូបន្ថយក្នុងការពង្រីកអូរ លើសអំពីអ្វីដែល ក្រុម ការងារធ្លាប់ ចុះមកបាញ់ថ្នាំ ពួកគាត់សុខចិត្តកាត់មួយចំណែកផ្ទះដែលនៅខាងក្រោយ សូមតែទុកអោយគាត់បានប្រកបអាជិវកម្មបន្តិចបន្តួចផងចុះ។ប្រភពដ៏ដែលបានបន្តថា ពួកគាត់ បាន មករស់នៅទីនេះយូហើយ ថែមទាំងមានការទទួលស្គាល់ពីអាជ្ញាធរដែនដី និងផ្ទះខ្លះមាន ទាំង បង្កាន់ដៃវាស់វែងទៀតផង ដូចនេះពួកគាត់ស៊ុតែកន្លែង មួយសម្រាប់រក ស៊ីចឹញ្ចឹម ជិវិត តែ ប៉ុណ្ណោះ មិនមែនមានចេតនាណាមួយប្រឆាំងទៅនឹងគោលការអភិវឌ្ឍន៏នោះទេ។

ជុំវិញករណីនេះ លោកឈិត រតនៈ នាយករងរដ្ឋបាលខេត្តព្រះសីហនុ លោកគង់ សោភា អភិបាលរងក្រុងព្រះសីហនុ និង មានការចូលរួមពីមន្ត្រីជំនាញ មន្ទីរ អង្គភាព ពាក់ព័ន្ធ ដែលបាន ចុះ ណែនាំ ទៅដល់ពលរដ្ឋ និង ម្ចាស់សំណង់ ដែលសង់រំលោភលើអូរ និងដីចំណីអូរ២ ឲ្យរុះ រើរចេញជាកំហឹត បានគូសបញ្ចាក់ថា នេះជាលើកចុងក្រោយទៅ កាន់ប្រជាពល រដ្ឋ ចំនួន ៣១ គ្រួសារស្មើរនិង៣២ខ្នងផ្ទះដែលមានផ្ទះនិងសំណង់អាគារ សង់រំលោភលើអូរប្រឡាយ និងដី ចំ ណីរ ផ្លូវអូរ២ សូមឆាប់រុះរើចេញដោយខ្លួនឯងជាកំហឹត មុននិងរដ្ឋបាលខេត្តចាត់វិធាន ការ ក្តៅ ឈួសឆាយកាយស្តារអូរប្រឡាយទៅធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។

លោកបានបន្តទៀតថា ក្នុងការដែលអាជ្ញាធរចុះមកធ្វើកិច្ចការនេះ មិនមែនជាលើកទីមួយទេ កន្លងមករដ្ឋបាលខេត្ក៏តបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ រួច មក ហើយ ដែរតែបងប្អូនពលរដ្ឋមិនព្រមស្តាប់តាម ក្នុងការដែលចុះមកផ្សព្វផ្សាយជា លើក ចុង ក្រោយ នេះគឺយើងសុទ្ធតែមានមន្ត្រីជំនាញចុះមកចុចពុងសិក្សាច្បាស់លាស់រួមមកហើយដែរ ពីផល ប៉ះពាល់មួយចំនួន ក្នុងក្រុងព្រះសីហនុ ដូចនេះពុំមានការអនុគ្រោះជាដាច់ ខាត។ សូម បង ប្អូនប្រជាពលរដ្ឋ និងម្ចាស់សំណង់មួយចំនួនកុំគិតតែពីពលផលប្រយោជន៍ផ្ទាល់ខ្លួន សង់ សំណង់ រំលោភលើអូរ និងដីចំណីអូរប្រឡាយ(អូរ២) ដែលជាហេតុធ្វើឲ្យប៉ះ ពាល់ដល់ បង ប្អូន ប្រជាពលរដ្ឋដទៃទៀត ប៉ះពាល់អនាម័យ បរិស្ថាន សណ្តាប់ធ្នាប់ ដោយមិនបានគិតពី ផល ប្រយោជន៍រួម គិតតែពីផលប្រយោជន៍ខ្លួន និងបុគ្គលម្នាក់»។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម