ស្ត្រីម្នាក់ត្រូវរថយន្ត ford មិនស្គាល់ម៉ាកបុកពេញទំហឹង

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី14 ខែមករា ឆ្នាំ2024 ម៉ោង 2:27 នាទី ល្ងាច

 

បន្ទាយមានជ័យ៖ស្ត្រីម្នាក់ជិៈម៉ូតូពេលយប់ត្រូវបានរថយន្តហ្វូតដែលមិនស្គាល់ផ្លាក់លេខច្បាស់បានបុកពេញទំហឹងបណ្តាលប៉ើងស្លាប់ភ្លាមៗនៅយប់រលងអាទ្រាធចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤តាមផ្លូវលេខ៤ស្ថិតភូមិ.សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

អ្នករស់នៅក្បែកន្លែងកើតហេតុបានប្រាប់ថា៖នៅយប់រំឡងអាទ្រាធកំពុងដេកលង់លក់ស្រាប់ស្នូរផឹងប្រាយចេញមកមើលឃើញស្ត្រីម្នាក់បានដេកស្លាប់និងម៉ូតូ១គ្រឿងត្រូវខ្ទេចដោយរថយន្តបុកហើយបានប្រាប់អាជ្ញាធរមូលដ្ឋានចេញមកមើលរាយការណ៍កម្លាំងជំនាញចុះមកពិនិត្យមើលហើយសាកសពស្ត្រីរងគ្រោះត្រូវបានយកទៅបូជានៅវត្តសមាធិផល(ហៅវត្តលោកយួន)និងម៉ូតូ១គ្រឿងម៉ាក់គ្លីចយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

លុះដល់ព្រឹកឡើងកម្លាំងនគរបាលជំនាញបានបង្ហាញវីដេអូរកាំមេរ៉ាសុវត្ថិភាពផ្ទៈអ្នកក្បែរកន្លែងកើតហេតុឃើញស្ត្រីរងគ្រោះបានជិៈម៉ូតូម៉ាក់ហុងដាគ្លីកគ្មានផ្លាក់លេខតាមបណ្តោយផ្លូវលេខ៤ពេលយប់រំលងអាទ្រាធម្នាក់ឯងត្រូវបានរថយន្តម៉ាក់ហ្វូតដែលមើលផ្លាក់លេខមិនបានច្បាស់ដែលឃើញស្រដៀងពណ៌ផ្លាក់(ន.ប រឺខ.ម)ដែលបើកបរបញ្ច្រាស់ទិសគ្នាបានបុកពេញទំហឹងបណ្តាលប៉ើងស្ត្រីរងគ្រោះស្លាប់ភ្លាមៗហើយរថយន្តបង្កបានបើកគេចទៅមុខបាត់។

 

កម្លាំងជំនាញបានបញ្ជាក់ថា៖ស្ត្រីរងគ្រោះបានស្គាល់អត្តសញ្ញាណហើយមានឈ្មោះ ង៉ែត បញ្ញា អាយុប្រមាណជាង៣០ឆ្នាំដែលស្នាក់នៅបន្ទប់ជួលភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណដែលមានស្រុកកំណើតស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលម្តាយបង្កើតរបស់ស្ត្រីរងគ្រោះទទួលព័ត៌មានទើបស្លាប់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ហើយសពស្ត្រីរងគ្រោះត្រូវបូរជានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

សាច់ញាតិជមនរងគ្រោះនិងបងប្អូនប្រជាពលរដ្ឋសុំអោយកម្លាំងជំនាញបក្រោយឃើញវីដេអូរសុវត្ថិភាពដែលបង្ហាញសកម្មភាពរថយន្តហ្វូតបុកស្ត្រីរងគ្រោះប៉ើងស្លាប់ៗពិតជាសហាវពេករន្ធត់ពេលសមត្តកិច្ចជំនាញរកចាប់ខ្លួនជនបង្កអោយបានដើម្បីយកមកចាត់ការតាមច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម