កសិករខេត្តត្បូងឃ្មុំ ចាប់ប្រមូលផលស្រូវស្រាលហើយ  តែត្អូញធ្វើមិនចំណេញ…

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី14 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 4:15 នាទី ល្ងាច

ត្បូងឃ្មុំ: ស្រូវ២ប្រភេទ គឺស្រូវ៣ខែ និងស្រូវរំដួល កសិករចាប់ ប្រមូលផលស្រូវ នូវចុងរដូវវស្សាឆ្នាំ២០២២នេះ កសិករបានត្អូញត្អែរពីការប្រមូលផលស្រូវ ដែលទិន្នផលផលិតបាន លក់ទូទាត់ផាត់ការចំណាយមិនចំណេញ ។ ទាក់ទងនឹងកត្តាប្រឈមមួយចំនួន ដូចជា ជីឡើងថ្លៃ ជំនន់ទឹកភ្លៀង ការជួលគ្រឿងចក្រវៃដី ជួលម៉ាស៉ីនច្រូត គោយន្តដឹកជញ្ជូន សរុបចំណាយសោហ៊ុយច្រើន ធ្វើមិនចំណេញ បញ្ហាកសិករបាក់ទឹកចិត្តក្នុងការបង្កបង្កើនផល ។ ពិសេសទៀត មន្ទីរកសិកម្មខេត្ត មិនដែលចុះមកមើលការបង្កបង្កើនផលដល់កសិករនោះទេ មានជាអាថ៌ដូចភូមិពន្លីជួរ និងភូមិក្រោយវត្ត ស្ថិតក្នុងឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំម្តងណាឡើយ ។

 លោក អុំ អ៉ីម អាយុ៤៣ឆ្នាំ រស់នៅភូមិក្រោយវត្ត ឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា បងប្អូនកសិករភូមិពន្លីជួរ និងភូមិក្រោយវត្ត បាននាំគ្នាបង្កបង្កើនផលពូជស្រូវ២ប្រភេទ គឺ.ស្រូវរំដួល និងស្រូវ៣ខែ ដែលវាឲ្យផលក្នុង១ហិកតាបានជាង២តោនតែប៉ុណ្ណោះ ។ ២ឆ្នាំហើយ កសិករជួបការលំបាកធ្វើស្រូវមិនបានចំណេញនោះទេ ។ បានត្រឹមរួចខ្លួន នឹងខាតតែម្តង មូលហេតុ មានកត្តាប្រឈមជាច្រើន ដូចជាកត្តាធម្មជាតិ ជំនន់ទឹកភ្លៀង រាំងស្ងួត សត្វល្អិត កង្ខះបច្ចេកទេសក្នុងការដាំដុះ ការជ្រើសរើសពូជ ការប្រើប្រាស់ជី ទឹក និងសត្វល្អិតបំផ្លាញ ជាដើម ។ 

 កសិករទាំង២ភូមិបានសំណូមពរដល់មន្ទីរជំនាញគួរចុះត្រួតពិនិត្យ និងផ្តល់បច្ចេកទេសដល់កសិករផង ព្រោះការបង្កបង្កើនផលមានលក្ខណៈបុរាណសុទ្ធសាធ ធ្វើស្រែតាមបែប បង្វាស់មេឃពិតៗ ។

 លោក តុង ហ៉ី អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ការប្រមូលផលរដូវវស្សាឆ្នាំ ២០២២ ការប្រមូលផលដំណាំស្រូវរដូវវស្សា ដោយសម្រេចបាន ១៨.៩២៥ ហិកតា ទទួលបានទិន្នផល ៤ តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ២៤,៧៦% នៃផ្ទៃដីបានដាំដុះសរុប ៧៦.៤៣០ ហិកតា ក្នុងនោះស្រូវស្រាល ៨.៩៧៥ ហិកតា ទិន្នផល ៤,៥២តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៧៤,០៥% ស្រូវកណ្តាល ៩.៩៥០ ហិកតា ទិន្នផល ៣,៥៣តោនក្នុងផ្ទៃដីមួយហិកតា ស្មើនឹង ៣៣,៩៤% ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម