មិនបើកកោងតាមផ្លូវ កុំបានបង្គោលភ្លើងទុបមិនដឹងដល់ណាទេ...!!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី21 ខែធ្នូ ឆ្នាំ2023 ម៉ោង 9:47 នាទី ព្រឹក

មិនបើកកោងតាមផ្លូវ កុំបានបង្គោលភ្លើងទុបមិនដឹងដល់ណាទេ...!!

ខេត្តព្រះសីហនុ : ជនជាតិចិនម្នាក់បើកបរក្នុងល្បឿនលឿន ទៅបុកនិងបង្គោលភ្លើង១ដើមរងការខូចខាតយ៉ាងតំណំ និង ពុំបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ បង្កឲ្យមានការភ្ញាក់ផ្ញើលរត់ចែកជើងគ្នាទាំងព្រឹកព្រលឹម។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ : ៣០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ នៅតាមបណ្តោយផ្លូវ២ធ្នូ ម្តុំខាងមុខផ្សារព្រីនម៉ល ដែលស្ថិតនៅក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋដែលឃើញនៅកន្លែងហេតុការណ៍បានប្រាប់ភ្នាក់ងារសាព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកRangRover ពណ៌ស បើកបរដោយបុរសជនជាតិចិនម្នាក់ និងរួមដំណើរដោយស្ត្រីម្នាក់ ។


រថយន្តខាងលើបើកបរក្នុងល្បឿនលឿនទិសដៅពីឆ្នេរសុខា ឆ្ពោះទៅឆ្នេរឯករាជ្យ លុះមកដល់ចំណុចស្តុបផ្សារព្រីនម៉ល និងផ្លូវកោងផងនោះមិនកោងតាមផ្លូវ ស្រាប់តែជ្រុលចង្កូតឡើងក្រានិត និង បុកបាក់បង្គោលភ្លើងរដ្ឋមួយដើម។ ប្រភពដដែលបានបន្តទៀតថាម្ចាស់រថយន្ដម៉ាកRangRover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-3993បុរសជនជាតិចិនបើករថយន្ដបើករថយន្ដលឿនពេកដោយសារផ្លូវកោងផងនោះបុកបាក់បង្គោលភ្លើងរដ្ឋមួយដើម ទើរលើរថយន្ត និង ខូចខាតកាំមេរ៉ា៣៦៩ចំនួន១ និង កាំមេរ៉ាសុវត្ថិភាពចំនួន១ទៀតផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍នេះក្រៅតែពីខូចខាតរថយន្តនិងបង្គោលភ្លើងរដ្ឋមួយដើមគឺ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនបុរសជនជាតិចិន ដែលជាតៃកុងរថយន្តទៅសួរនាំ និងបានស្ទួចយកវត្ថុតាងរថយន្តយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពហរះសីហនុ រងចាំធ្វើការដោះស្រាយបន្តតាមនីតិវិធីច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម