រថយន្តហាយឡិនឌ័របត់មិនប្រយ័ត្នត្រូវបានរថយន្តលុចស៊ីRX.400hបុកបណ្តាលក្រឡាបផ្ងាជើងរបួសធ្ងន់ស្រាល២នាក់

ព័ត៌មានសង្គមថ្ងៃពុធ ទី20 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:32 នាទី ល្ងាច

រថយន្តហាយឡិនឌ័របត់មិនប្រយ័ត្នត្រូវបានរថយន្តលុចស៊ីRX.400hបុកបណ្តាលក្រឡាបផ្ងាជើងរបួសធ្ងន់ស្រាល២នាក់


បន្ទាយមានជ័យ៖រថយន្តហាយឡិនឌ័របត់មិនប្រយ័ត្នត្រូវបានរថយន្តលុចស៊ីRX.400hបុកបណ្តាលក្រឡាបផ្ងាជើងរបួសធ្ងន់ស្រាល២នាក់នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នៅផ្លូវវាងក្រុងស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
អ្នកឃើញហេតុការណ៍បានប្រាប់ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានរថយន្តហាយឡិនឌ័រពាក់ផ្លាក់លេខសៀមរាប2B.5855បានបើកឆ្លងផ្លូវពីត្បូងមកជើងហើយមានរថយន្តលុចស៊ីសRX.400hពាក់ផ្លាក់លេខភ្នំពេញ2BV.4178បានបើកបរតាមផ្លូវជាតិលេខគន្លងខាងស្តាំដៃទិសដៅពីកើតមកលិចបានបុកពីក្រោយពេញទំហឹងបណ្តាលរថយន្តលុចស៊ីរ៉េចង្កូតទៅបុកបង្កាន់ដៃដាច់ក្រឡាបផ្ញាជើងនិងរថយន្តហាយឡិនឌ័របុកចូលផ្ទៈលក់អីវ៉ានចាប់ហួយ របណ្តាលរបួសធ្ងន់ស្រាលចំនួន២នាក់ជាបុរស់ត្រូវបានសង្គ្រោះ។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងឃើញមានមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានដល់ភ្លាមៗបានសម្រួលចរាចរណ៍ហើយធ្វើវាស់វែងបានប្រាប់ថា មូលហេតុគ្រោះកើតឡើងបង្កដោយរថយន្តហាយឡិនឌ័របើកឆ្លងផ្លូវមិនប្រយ័ត្ន ហើយរថយន្តលុចស៊ីសបើកលឿនបានបុកពេញទំហឹងបណ្តាលរបួស២នាក់ជាបុរស់ត្រូវបានសង្គ្រោះក្នុងចំណោមអ្នករួមដំណើរជាមួយរថយន្តលុចស៊ីសមានប្រពន្ធកូន៣ទៅ៤នាក់ហើយរថយន្តទាំង២គ្រឿងរងការខូចខាតរថយន្តលុចស៊ីសខូចខាតស្ទើទាំងស្រុងនិងរថយន្តហាយឡិនឌ័រកំពិតគូដក្រោយវាស់វែងហើយត្រូវបានយកទៅរក្សាទុកដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម