សមត្ថកិច្ច បង្ក្រាបឃាត់ខ្លួនជនសង្ស័យប្រើរប្រាស់ និងជួញដូរគ្រឿងញៀនចំនួន០២នាក់ នៅស្រុកព្រៃនប់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី09 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 2:04 នាទី ល្ងាច

 

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​កម្លាំងនគរបាលជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០១នាក់ ត្រូវបានឃាត់ខ្លួន កាលពី​វេលាម៉ោង​២៣និង​៥៥នាទី​​ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យមានឈ្មោះ ៖

១-ជឹម អេង ហៅពូច ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ។

វត្ថុតាងដកហូតបានរួមមាន ៖

-ម្សៅក្រាម​ព៌ណសថ្លា​ សង្ស័យសារធាតុញៀន​ចំនួន ៣៥កញ្ចប់(ធំចំនួន ០១កញ្ចប់)

-កញ្ឆាក្រៀម មួយចំនួន

-បំពង់ជក់កញ្ឆា ចំនួន០១

-កាំភ្លើងកែឆ្នៃ ចំនួន០១

-ទូរស័ព្ទ ចំនួន០៣គ្រឿង

-ដែកឆាប ចំនួន០១

-កាំបិតបុ័ងតោ ចំនួន០២

-ដាវកែឆ្នៃ ចំនួន០១

-កាំបិតផ្គាក់ចំនួន០១

-ជំពាមកៅស៊ូចំនួន០១ និងគ្រាប់ឃ្លីដែកចំនួនគ្រាប់

-សំភារះសំរាប់ជក់ថ្នាំ មួយចំនួន

-ម៉ូតូ ចំនួន០១គ្រឿង

-ម៉ូតូរឺម៉ក់ ចំនួន០១គ្រឿង 

សុំបញ្ជាក់ថា បន្ទាប់​ពីឃាត់ខ្លួនជនសង្ស័យ ឈ្មោះជឹម អេង ហៅពូច គឺបានបញ្ជាក់ថា គ្រឿងញៀនរបស់ខ្លួន គឺបានទិញពីឈ្មោះ មែ វ៉ៃ ភេទប្រុស អាយុ​៣៩ឆ្នាំ ស្នាក់នៅដូចកន្លែងកើត​ហេតុ ហើយកម្លាំងជំនាញ ក៏បន្តឃាត់ខ្លួនឈ្មោះ មែ វ៉ៃ បន្តទៀត ។ ​                                               

 

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កម្លាំងជំនាញ បានកំពុងឃាត់ខ្លួន ដេីម្បីធ្វេីការសាកសួរ​ និង​ចាត់ការតាមផ្លូវច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម