ក្មេងស្ទាវចំនួន 16 នាក់ត្រូវបានលោកអធិការក្រុងសេរីសោភ័ណ្ឌបញ្ជូនទៅកាន់តុលាការអនុវត្តទៅតាមនីតិវិធី។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី08 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:12 នាទី ល្ងាច

(បន្ទាយមានជ័យ) : ក្មេងស្ទាវ ២ក្រុមដេញកាប់គ្នា នៅចំណុចទីតាំងស្រាក្រឡុក ទល់មុខបបរសក់វែង សួនមានជ័យ(វេទិកាខេត្ត) ក្រោយពីធ្វើការសួរនាំស្រាវជ្រាវរកបក្ខពួកបានជាបន្តបន្ទាប់ ឃាត់ខ្លួនបាន១៦នាក់ ស្រី១នាក់ ត្រូវបានលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានធ្វើការបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងសាលាដំបូងខេត្តបន្ទាយមានជ័យហើយ ចាត់ការតាមច្បាប់នីតិវិធីច្បាប់ នៅវេលាម៉ោង ២ៈ៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា៖នៅវេលម៉ោង០២និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចសួនមានជ័យមុខកន្លែងស្រាក្រឡុក ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីហឹង្សាទៅវិញទៅមកមានខ្លះកាន់កាំបិត ខ្លះកាន់ដុំថ្មបង្កដោយក្រុមក្មេងទំនើង០២ក្រុមធ្វើឲ្យខូចខាតម៉ូតូ។ដោយក្រុមទី១,មានគ្នា០៤នាក់ ជាបុគ្គលិកបម្រើការងារនៅហាង សាច់អាងទឹកកាពិ និងស៊ុបសុីឈ័ន ផ្លូវលេខ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីភ័ណ ប្រដាប់ដោយកាំបិតចំនួន០២ដើម ជិៈម៉ូតូ០២គ្រឿង។ក្រុមទី២,មានគ្នីគ្នាចំនួន១៣នាក់ ស្រី០១នាក់ ជាបុគ្គលិកបម្រើការងារនៅហាងស្រាក្រឡុកសួនមានជ័យ(វេទិការខេត្ត) ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណម៉ូតូ០៣គ្រឿង ។

    លោកអធិការបានបញ្ជាក់ថា៖ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍នេះកើតឡើង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងមានការសម្របសម្រួលពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមាន លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវតាមវិធានការជំនាញឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០២ក្រុមបានជាបន្តបន្ទាប់១២នាក់ ស្រី០១នាក់ និងកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណឃាត់ខ្លួនបាន០៤នាក់ សរុបចំនួន១៦នាក់ ។

លោកអធិការបានបន្តថា៖តាមការរសាកសួរចម្លើយ រឿងរ៉ាវដែលបង្កឲ្យកើតមានហឹង្សានេះ គឺដោយសារតែក្រុមទី២បង្កហេតុមុនទើបក្រុមទី១ទៅហៅគ្នីគ្នាមានកាន់ដាវមកដេញកាប់ក្រុមទី២ បណ្តាលឲ្យរងរបួស០១នាក់ត្រង់ត្រចៀកខាងឆ្វេងនិងខ្នងស្រាល បន្ទាប់មកក្រុមទី២ប្រដាប់ដោយកាំបិតតាំងតោ កាំបិតខ្វែវ ដុំថ្ម ដបស្រា កៅអីជ័រ ដេញកាប់និងគប់ទៅលើក្រុមទី១វិញ ធ្វើក្រុមទី១រត់ចោលម៉ូតូ០១គ្រឿង ក៏ត្រូវក្រុមទីកាប់ឲ្យខូចផងដែរ៕

រាយការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម