កូនសិស្ស២នាក់ក្រោយពីរ...ងរ...បួ...សធ្ង..ន់ក្នុងគ្រោះថ្នាក់ចរាចរណ៍បានស្លា/ប់ទាំង២នាក់ហើយ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី06 ខែមករា ឆ្នាំ2024 ម៉ោង 5:26 នាទី ល្ងាច

កូនសិស្ស២នាក់ក្រោយពីរ...ងរ...បួ...សធ្ង..ន់ក្នុងគ្រោះថ្នាក់ចរាចរណ៍បានស្លា/ប់ទាំង២នាក់ហើយ

ស្រុកព្រៃនប់ : ករណីគ្រោះថ្នាក់ចរាចរណ៍ ក្មេងសិស្សសាលា២នាក់ជិះម៉ូតូក្នុងល្បឿនលឿនបុកខឿនផ្លូវ បណ្តាលឲ្យរ...ងរ...បួ...សធ្ង..ន់ កើតឡើង ដោយម៉ូតូមួយគ្រឿងដួលខ្លួនឯងហេតុការណ៍នេះកើតឡើង នៅឃុំបិតត្រាំង ស្រុកព្រៃនប់ នៅ វេលាម៉ោង ០៩:៣០នាទី ថ្ងៃទី០៦.ខែមករា.ឆ្នាំ២០២៤លើដងមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

របាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លួនឯង ម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ខៀវ គ្មានពាក់ផ្លាកលេខ ដែលមានទិសដៅជើងទៅត្បូង បើកបរដោយឈ្មោះ តុម កាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស និងអ្នករួមដំណើរចំនួន០១នាក់ឈ្មោះ ពុន វិច្ឆិកា ភេទប្រុស អាយុ១៤ឆ្នាំ អ្នកទាំង០២មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ លុះមកដល់ចំណុចខាងលើ អ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន បានរេចង្កូតទៅខាងឆ្វេង បណ្ដាលឲ្យបុកខឿនចែកទ្រូងផ្លូវដួលតែម្ដង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យ អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរម៉ូតូ (រងរបួសធ្ងន់) ។

បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ រីឯវត្ថុតាង (ម៉ូត) បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

បច្ចុប្បន្នបានស្លា..ប់ទាំង ២នាក់ហើយ នេះបើតាមការបញ្ជាក់ពីសម្ថកិច្ចនៅរសៀលមុននេះបន្តិច។
បើតាមការបញ្ជាក់ពីសម្ថកិច្ចថា សិស្សសាលា ទាំងពីរនាក់ ម្នាក់មានអាយុ១..៥និងម្នាក់ទៀតអាយុក្រោម១..៥ឆ្នាំ និងជាសិស្សរៀននៅសាលាអនុវិទ្យាលយ័ក្នុងឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕(សូមចូលរួមសោកស្តាយនិងរំលែកទុក្ខ ជាមួយក្រុមគ្រួសារសព និងសូមចូលរួមបង្កើនការប្រុងប្រយ័ត្នពេលបើកបរ)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម