លោកឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វល្មិច ឬ អណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត ដែលប្រជានេសាទប្រគល់ជូនព្រលែងចូលសមុទ្រធម្មជាតិដើម្បីអភិរក្ស

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី27 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 4:41 នាទី ល្ងាច

(ខេត្តព្រះសីហនុ) លោកឧកញ៉ា ទៀ វិចិត្រ បានបន្តនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មានទម្ងន់ធ្ងន់មួយក្បាលទៀត យកទៅលែងឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលនេះជាការព្រលែង លើកទី១២៤ ដែលលោកឧកញ៉ាបានព្រលែងសត្វល្មិច ចូលសមុទ្រ ដើម្បីអភិរក្ស។

ព្រមជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ

ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជានេសាទសមុទ្រ ដែលកន្លងមកបានចូលរួមសហការនាំយកសត្វល្មិច ឬអណ្តើកសមុទ្រ មកប្រគល់ជូនរូបលោកឧកញ៉ា ក្រោយពេលពួកគាត់នេសាទបាន ដើម្បីយកទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ។

លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់សហគមន៍ មន្ត្រីរាជការគ្រប់ស្ថាប័ន ជាពិសេសអ្នកនេសាទសមុទ្រ សូមបន្តជួយការពារអភិរក្សសត្វល្មិច ឬអណ្តើកសមុទ្រ ឲ្យបានគង់វង្សទាំងអស់គ្នា ដោយកុំសម្លាប់យកធ្វើជាអាហារ ឬកុំនាំយកទៅធ្វើអាជីវកម្មផ្សេងៗជាដើម៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម