ពិតជាសង្វេកណាស់ សប្បាយក្លាយជាទុក្ខ លង់ទឹកស្លាប់ទាំងយុវវ័យ ខណះពេលចុះរាវ លៀសកំសាន្តចុងសប្តាហ៏

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី09 ខែឩសភា ឆ្នាំ2021 ម៉ោង 10:16 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ យុវជនដែលបានលង់ទឹក ក្នុងទំនប់អាងទឹកក្បាលឆាយកាលពីល្ងាចថ្ងៃទី៨​ម្សិលមិញវេលា​ម៉ោង ០៣រសៀលនៅចំនុចអាងទឹកស្អាតក្បាលឆាយ ផ្នែកខាងលើស្ថិតក្នុងភូមិ១ សង្គាត់លេខ១ ក្រុង/ខេត្តព្រះ​សីហនុ ត្រូវបានរកឃើញហើយនៅវេលាម៉ោង៣ រសៀល ថ្ងៃនេះទី៩ ឧសភា ២០២១ ដោយ​របស់​អង្គភាព​កំពង់​ផែស្វយត័ក្រុងព្រះសីហនុ បង្ករអោយមានអោយភាពភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ​លាយ​ឡំ​ទៅនឹងភាព​សោក​ស្តាយ ជាពន់ពេក។

 

            ប្រភពសាក្សីឈ្មោះ សុំ វិត ដែបានរៀបរាប់ថា ដំបូងឡើយពួកគាត់បាននាំគ្នាមកមុជទឹកនៅទីនេះលេង ហើយឆ្លៀតរាវរកលៀសបន្ទាប់មកបានឃើញ បុរសឈ្មោះ ថាន បានចុះទៅ ទឹកជ្រៅ។ ដោយមាន​ការ​ព្រួយ​បារម្មណ៍​ គាត់ក៏ស្រែកប្រាប់ថាកុំទៅកណ្ដាលពេក​ព្រោះកន្លែងនោះមានស្នាម​ដៃអាអិចជ្រៅ​ណាស់​។ជាអកុសល្យ​គាត់​ស្រែកប្រាប់មិនទាន់បានប៉ុន្មានផង ក៏មានក្មេងស្រែកប្រាប់ពីលើទំនប់ថា បុរសឈ្មោះថានកំពុងតែ​លង់​ទឹង​ហើយ ភ្លាមៗបុរសឈ្មោះ វិត បានស្ទុះយ៉ាងលឿនដើម្បីទៅជួយ ប៉ុន្តែដោយចម្ងាយឆ្ងាយពីគ្នាពេក​គាត់ទៅ​មិន​ទាន់​ក៏បណ្ដាលអោយបុរសឈ្មោះ ថាន លង់បាត់តែម្ដង។ បុរសឈ្មោះ វិត ប្រឹងរកដែរតែរកមិនឃើញ ក៏​សម្រេច​ចិត្តប្ដឹងសមត្ថកិច្ចអោយជួយតែម្ដង។ 

គួរបញ្ចាក់ផងដែលថាក្រុមមុជទឹកអង្គភាពកំពង់ផែស្វយត័ក្រុងព្រះសីហនុ សហការជាមួយអាជ្ញាធរនិង​សមត្ថកិច្ចចម្រុះ ចុះមុជទឹកស្វែងរក បន្ទាប់ពីដឹងព័ត៌មានថា បុរសឈ្មោះ វ៉ា សុខថាន អាយុប្រហែល២០ឆ្នាំ ដែល​លង់ទឹកស្រះបាត់ខ្លួននៅទំនប់ក្បាលឆាយកាលពីល្ងាចថ្ងៃទី៨ វេលាម៉ោង ០៣រសៀល ហើយរហូតមក​ដល់វេលា​ម៉ោង៣ រសៀល ថ្ងៃនេះទី៩ ឧសភា ២០២១ ការស្វែងរកជនរងគ្រោះ របស់អង្គភាពកំពង់​ផែស្វយត័​ក្រុងព្រះ​សី​ហនុ បានរកឃើញហើយ ។

សូមរំលឹកផងដែរថា នៅចំនុចកើតហេតុនេះ ជារណ្តៅស្តាទំនប់របស់ក្រុមហ៊ុន អានកូ ដើម្បីទប់​ទឹក​ក្នុងផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តព្រះសីហនុ ហើយជាស្ទើជារៀងរាល់ថ្ងៃ គេសង្កេតមានបងប្អូនប្រជា​ពលរដ្ឋក្នុង​មូល​ដ្ឋាន បាននាំគ្នាទៅហែលទឹកលេងនៅទីនោះ នឹងរាវលៀសយកមកបរិភោគ កំសាន្តជាហូរហែ ហើយក្នុង​កំឡុង​ដើមខែមេសារ ចំនុចកើតហេតុនេះ ក៏មានកុមារ៉ាម្នាក់បានលង់ទឹកស្លាប់នៅទីនេះដែរ។ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សព្វជូនសាច់ញាត្តិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃនី ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម