អាវុធហត្ថខេត្ត ឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន០៤នាក់ពាក់ព័ន្ធករណីគ្រឿងញៀន.!

ព័ត៌មានសង្គមថ្ងៃពុធ ទី01 ខែមិថុនា ឆ្នាំ2022 ម៉ោង 10:34 នាទី ព្រឹក

ក្រុងព្រះសីហនុ៖ នៅវេលាម៉ោង 19:20 នាទី ថ្ងៃទី31/05/2022 កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយ អាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ ចុះបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីBS ស្ថិតក្នុង ភូមិ5

សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ឃាត់ខ្លួនជនសង្ស័ចំនួន04នាក់(ស្រី1នាក់)
1-ឈ្មោះCHEN WEI ភេទប្រុស
អាយុ32ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ
ស្នាក់នៅបណ្ដោះអាសន្ន ភូមិ5 ស/ក4 ក្រុង/ខេត្តព្រះសីហនុ ។

2-ឈ្មោះ LIU MENG TING ភេទស្រី អាយុ26ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ។ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ5 ស/ក4
ក្រុង/ខេត្តព្រះសីហនុ។

3-ឈ្មោះ WU ZHONG WEI ភេទប្រុស អាយុ26ឆ្នាំ ជនជាតិ
ចិន មុខរបរមិនប្រាកដ ។ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ5 ស/ក4
ក្រុង/ខេត្តព្រះសីហនុ។

4_ឈ្មោះLIU YANBIAO ភេទប្រុស អាយុ36ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នភូមិ 5 សង្កាត់ 4 ក្រុង/ខេត្តព្រះសីហនុ។

+ចាប់យកវត្ថុតាងរួមមាន:
-ម្សៅពណ៌សប្រភេទខេ (k) ចំនួន01កញ្ចប់ទម្ងន់3.19g ថ្លឹងទាំងសំបក
-ទូរសព្ទ័04គ្រឿង
-ជ្រុញសម្រាប់ដាក់គ្រឿងញៀនចំនួន 2
-ជញ្ជីងចំនួន 2
-លិខិតឆ្លងដែនចំនួន 16 ក្បាល
-ប្រាក់ដុល្លារ1000$
-ប្រាក់យ័ន1800យ័ន
-និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
-កាត មួយចំនួន

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសីហនុ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម