មនុស្សពីរនាក់ត្រូវបានរ...ងរ....បួ...សយ៉ាងដំណំក្រោយពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនៅម៉ូតូ។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែមករា ឆ្នាំ2024 ម៉ោង 9:52 នាទី ល្ងាច

មនុស្សពីរនាក់ត្រូវបានរ...ងរ....បួ...សយ៉ាងដំណំក្រោយពីករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនៅម៉ូតូ។

ខេត្តព្រះសីហនុ : ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកប៉ះគ្នាជាមួយនឹងម៉ូតូបានបណ្ដាលឲ្យមនុស្សពីរនាក់រ...ងរ...បួ...សយ៉ាងដំ...ណំ ត្រូវបានទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង7 : 18 នាទីព្រលប់យប់ថ្ងៃទី 5 ខែមករា ឆ្នាំ 2023 នៅតាមអណ្ដោយ(វិថីឯករាជ្យលេខ 100) ត្រង់ចំណុចជិតស្ពានអូរសំអាត ស្ថិតនៅក្នុងភូមិ 2 សង្កាត់លេខ 3 ក្រុង / ខេត្តព្រះសីហនុ។

យោងតាមប្រភពជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ភ្នាក់ងារសារព័ត៌មាន sntv breaking news ថាមុនមានហេតុការណ៍នេះកើតឡើងគេបានប្រទះឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ Honda cub (GPX)ពណ៌ខ្មៅបើកឆ្លងផ្លូវទិសដៅឡើងចំណោទស្រាប់តែពេលនោះគាត់បានប្រទះឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាក់ Honda dream ពណ៌ខ្មៅ កំពុងតែជិះទិសដៅចុះចំណោតមកដល់កន្លែងកើតហេតុស្រាប់តែបុកប៉ះគ្នាតែម្ដង។ភ្លាមៗនោះអ្នករបួសទាំងសងខាងក៏បានទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាល។តាមប្រភពដដែលបានបន្តទៀតថាម៉ូតូម៉ាកHonda cub (GPX)ពណ៌ខ្មៅពាក់ស្លាកលេខព្រះសីហនុ 1F-4912 អ្នកបើកបរទៅរ..ងរ...បួ..សបា..ក់ជើង។រីឯម៉ូតូមួយគ្រឿងទៀតម៉ាក់ Honda dream ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AE-6895រងរបួសត្រូវបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយពីមានហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកក៏បានមកដល់ធ្វើការធ្វើការសម្របសម្រួលចរាចរណ៍និងបានវាស់វែងលើកយកម៉ូតូទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយគ្នាតាមនីតិវិធី។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម