មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី25 ខែកញ្ញា ឆ្នាំ2023 ម៉ោង 11:06 នាទី ព្រឹក

មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុ៖ មនុស្សម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ លេីផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខហាងជេភីឃ្លាំងលើ ស្ថិតក្នុង ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ កាលពីម៉ោងជាង២យប់រំលងអាធ្រាត្រចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងម៉ូតូ ០១គ្រឿង ម៉ាក BET ពណ៍ក្រហម ពាក់ផ្លាកលេខព្រះសីហនុ1G-7881 បើកបរដោយឈ្មោះ ប៉ោ វឿន ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ បុកប៉ះជាមួយម៉ូតូ ០១គ្រឿងទៀតម៉ាកHONDA WAVE ពណ៍ស ពាក់ផ្លាកលេខកំពត1J-9147 បើកបរដោយឈ្មោះ គង់ វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិកោះម៉ាក់ប្រាំង ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានទិសដៅផ្ទុយគ្នា បណ្ដាលឲ្យឈ្មោះ ប៉ោ វឿនស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ គង់ វណ្ណៈរងរបួ..សធ្ងន់នាំទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។

តាមប្រភពសាក្សីឃើញហេតុការណ៍បានឲ្យដឹងថា«ភាគីបុរសដែលបានស្លាប់នោះគឺជិះម៉ូតូបញ្ច្រាស់ផ្លូវ ហើយបានបុកគ្នានិងម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិស បណ្តាលឲ្យរងរបួសធ្ងន់»។

បច្ចុប្បន្ន ម៉ូតូចំនួន០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ រងចាំធ្វើការដោះស្រាយបន្តតាមនីតិវិធីច្បាប់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម