វិស័យ ពុទ្ធចក្រនិងអាណាចក្រ ដើរទន្ទឹមគ្នាមិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី22 ខែមករា ឆ្នាំ2021 ម៉ោង 5:35 នាទី ល្ងាច

ខេត្តកណ្តាល៖ ទោះក្នុងកាលៈទេសៈ ណាក៍ដោយ វិស័យ ពុទ្ធចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការងារចូលរួម អភិវឌ្ឍន៍ សង្គមជាតិ ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០២១ នេះសម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង ព្រះមេគណគណធម្មយុត្តិកនិកាយខេត្តកណ្តាល និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ បាននាំយកបច្ច័យចំនួន ១០លានរៀល មកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌។

photo_2021-01-22_17-32-25


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម ខេត្តកណ្តាល បានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លា ពោរពេញដោយសទ្ធាជ្រះថ្លា របស់សម្តេច ព្រះមង្គលទេពាចារ្យ ដែលបាននាំយកបច្ច័យដ៏សប្បុរសធម៌នេះ យកទៅប្រគល់ជូនសាខាកាកបាទក្រហម ខេត្តកណ្តាលនាពេលនេះ។

photo_2021-01-22_17-32-36


ឯកឧត្តម ប្រធានសន្យាថា និងយកបច្ចយ័ដ៍សប្បុរសធម៏ ថ្លៃថ្លានេះប្រើប្រាស់អោយចំទឹសដៅ ក្នុងការជួយសង្គ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់ ពូជសាសន៍ វណ្ណៈ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

photo_2021-01-22_17-32-29

photo_2021-01-22_17-32-27

photo_2021-01-22_17-32-31

photo_2021-01-22_17-32-39

photo_2021-01-22_17-32-34


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម