ប្រជាពលរដ្ឋសិក្សានុសិស្សនៅក្នុងឃុំបត់ត្រង់មានការសប្បាយរីករាយខណៈពេលដែលផ្លូវលំមួយខ្សែដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៨ ភូមិត្រូវបានជួសជុល

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែសីហា ឆ្នាំ2023 ម៉ោង 2:24 នាទី ល្ងាច

ប្រជាពលរដ្ឋសិក្សានុសិស្សនៅក្នុងឃុំបត់ត្រង់មានការសប្បាយរីករាយខណៈពេលដែលផ្លូវលំមួយខ្សែដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៨ ភូមិត្រូវបានជួសជុល

បន្ទាយមានជ័យ÷នាព្រឹកថ្ងៃទី០៥ ខែសីហាឆ្នាំ ២០២៣ នេះ ផ្លូវលំមួយខ្សែដែលមានចម្ងាយ ១២គីឡូម៉ែត្រពីរចំណុចភូមិអន្លង់ថ្ងាន់លិចឆ្ពោះទៅកាន់ផ្លូវវាងក្រុងដែលជាព្រំប្រទល់ស្រុកមង្គលបុរីជាមួយក្រុងសេរីសោភ័ណ្ឌត្រូវបានជួសជុលក្រោមការឧបត្ថម្ភរបស់
ឯកឧត្តមអ៉ិត ដារ៉ា នឹងឯកឧត្តមឡុងសុផលទីប្រឹក្សាសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក សៃ ឡៅ មេឃុំ បត់ត្រង់ បានថ្លែងថា÷ផ្លូវ មួយខ្សែនេះបានបំរើ
ផល ប្រយោជន៍ ប្រជាពលរដ្ឋ ១១ភូមិនៅក្នុងឃុំបត់ត្រង់ ក្នុងនោះ ៨ ភូមិដែលប្រើប្រាស់អចិន្ត្រៃយ៍ រួមជាមួយនឹង៣ភូមិក្នុងឃុំបត់ត្រង់នឹងប្រើប្រាស់ប្រយោលរួមមានឃុំរហាត់ទឹកឃុំឫស្សីក្រោកនិងឃុំបន្ទាយនាងក្នុងស្រុកមង្គលបុរីក៏បានប្រើប្រាស់ផ្លូវនេះផងដែរក្នុងការដឹកកសិផល សិស្សានុសិស្សប្រជាពលរដ្ឋផងដែរ។
លោក សៃ ឡៅ មេឃុំ បត់ត្រង់ បានបញ្ជាក់ថា÷ផ្លូវនេះគឺ កសាងឡើងតាំងពីឆ្នាំ២០០២
កំឡុងពេលដែលលោកចូលកាន់តំណែងជាមេឃុំម្លេះ.!ដោយពេលនេះខូចខាតពិបាកក្នុងការធ្វើដំណើរដោយបានឯកឧត្តមអ៉ិត ដារ៉ា នឹងឯកឧត្តមឡុងសុផល
ទីប្រឹក្សាសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីមើលឃើញនិងជួយជួសជុលកែលំអផ្លូវនេះប្រវែងជាង៥៥០០ម៉ែត្រដែលរងការខូចខាតខ្លាំងនេះអោយធ្វើដំណើរបានស្រួលឡើងវិញក្នុងនាមលោកជាអាជ្ញាធរជំនួសមុខឲ្យប្រជាពលរដ្ឋក្រសួងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមទាំងពីរ។
ថ្លែងក្នុងឱកាសនោះឯកឧត្តមឥតតារាក៏បានលើកឡើងថា÷ដោយយោងតាមសំណើររបស់ លោក ផេង វឌ្ឍនា ហៅងើយ ជាអតីត
គណបក្សសង្គ្រោះជាតិដែលបានមករួមរស់។ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាថ្មីៗនេះបានសំណូមពរមួយខ្សែរនេះ
លោកក៏បានឆ្លើយតបទៅតាមការសំណូមពរនេះដើម្បីកែលម្អផ្លូវបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរួមដើម្បីឆ្លុះបញ្ចាំងឲ្យឃើញថាគណបក្សប្រជាជនកម្ពុជាមិនដែលសន្យាខ្យល់នោះទេថាធ្វើគឺធ្វើ។
ក្នុងនោះដែរប្រជាពលរដ្ឋលោកគ្រូអ្នកគ្រូក៏ដូចជាសិក្សានុសិស្សទាំងអស់បានសម្ដែងនូវការសប្បាយរីករាយនិងថ្លែងអំណរគុណ។ចំពោះចំពោះសប្បុរសជនដែលបានកសាងជួសជុលផ្លូវនេះផងដែរ។
ជាចុងក្រោយឯកឧត្តមអ៉ិតដារាក៏បានជួយម៉ាស៊ីនព្រីនកុំព្យូទ័លេបថប់ចំនួន ០៣គ្រឿងទៅសាលាឃុំមួយគ្រឿងប៉ុស្តិ៍នគរបាលឃុំបទត្រង់មួយគ្រឿងនិងសាលាអនុវិទ្យាល័យបទត្រង់ចំនួនមួយគ្រឿងថែមថវិកាមួយលានរៀលជូនសាលាដើម្បីកសាងសាលាផងដែរ។  សម្រួលអត្ថបទចេញផ្សាយ ដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម