ភាគីម្ខាងសំអាងប័ណ្ណកម្មសិទ្ឋ ភាគីម្ខាងទៀតពុំមានឯកសារ សំអាង ការកាន់កាប់ជាក់ស្តែង

ព័ត៌មានសង្គមថ្ងៃសុក្រ ទី11 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:22 នាទី ល្ងាច

ខេត្តព្រះសីហនុៈបើទោះបីជាបច្ចុប្បន្ននេះជំងឺគូវិតកំពុងវាយឡុក និង បង្ករភាពវឹកវរស្ទើគ្រប់ប្រទេសយ៉ាងណាក្តី សម្រាប់ខេត្តព្រះសីហនុ បញ្ហាវិបត្តិទំនាស់ដីធ្លី ហាក់នៅតែបន្តស្ទើជារៀងរាល់ថ្ងៃ ជាក់ស្តែង មួយរយះចុង​ក្រោយ​នេះ នៅស្រុក ស្ទឹងហាវ និង ស្រុកកំពុងសិលា បញ្ហាដីធ្លីនៅតែជាបញ្ហាក្តៅគគុកដ៏ដែល ដូចជាសំណុំ​រឿង​ទំនាស់​ដីធ្លីនៅមួយកន្លែងស្ថិតក្នុង ភូមិវាល ឃុំកំពុងសិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ បាននឹងឡើងក​ម្តៅ​យ៉ាង​ខ្លាំង ខណះភាគីម្ខាងសំអាងប័ណ្ណកម្មសិទ្ឋ ភាគីប្រជាពលរដ្ឋមួយក្រុមពុំមានឯកសារ តែសំអាង ការកាន់​កាប់​ជាក់​ស្តែង(កាប់ព្រៃ)។

            លោក ចាន់ ពន្លក អភិបាលរងស្រុកកំពង់សិលា បានឆ្លើយបញ្ជាក់ក្រោយកិច្ច​ប្រជុំរវាងភាគីម្ចាស់​ប័ណ្ណ​កម្ម​សិទ្ឋ និងភាគីតំណាងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី១១មិថុនាឆ្នាំ២០២១ថា ចំពោះបញ្ហាទំនាស់ដីធ្លីនេះ ភាគី​លោក​ស្រី សេរី កូស៊ិន ដែលមានទីលំនៅបច្ចុប្បន្នរាជធានីភ្នំពេញ សំអាងទៅលើប័ណ្ណសិទ្ឋចំនួន០៣ ប័ណ្ណ​(បទ​បញ្ជា​០១)ចេញកំឡុងឆ្នាំ២០១៤ដោយភាគីម្ចាស់ប័ណ្ណបានចោទថា ក្រុមប្រជាពលរដ្ឋកាប់ទន្ទ្រាន​លើដីកម្មសិទ្ឋ​ស្របលេខ ១៨៧,១៦៨,១៩២ ដែលមានទីតាំងស្ថិតក្នុងភូមិវាល ឃុំកំពុងសិលា ស្រុកកំពង់សិលា ខេត្តព្រះ​សីហនុ ឯភាគីប្រជាពលរដ្ឋមានចំនួនជិត១០០គ្រួសារ គឺពុំមានឯកសារអ្វីទាំងអស់ ហើយបានចោទ​ភាគី​ម្ចាស់​ដីថាបានឃុបឃិតគ្នា លេងបួនសន្លឹកជាមួយពួកគាត់ ដោយប័ណ្ណកម្មសិទ្ឋទាំងនេះ មិននៅលើទីតាំងដីដែល​ពួក​គាត់កាប់ព្រៃរុករានកាន់កាប់ជាយូឆ្នាំនោះទេ។លោក អភិបាលរងបានគូសបញ្ជាក់ទៀតថា បើពិនិត្យទៅលើ​ឯក​សារ​ ផ្លូវច្បាប់ឃើញថា ភាគីលោកស្រីសេរី កូស៊ិន ហាក់មានប្រៀបជាង។ ប៉ុន្តែដើម្បីបញ្ជាក់អោយបានកាន់តែ​ច្បាស់ បន្ថែមទៀត ក្រោយមានកិច្ចប្រជុំជំនួបទាំងពីរភាគី ក្រុមការងារថ្នាក់ស្រុកដែលដឹកនាំប្រជុំ​ដោយលោក​ផ្ទាល់បានសម្រេច បង្កើតគណះកម្មាធិការចំរុះ ចុះទៅធ្វើការវាស់វែង រកចំនុចនិយាមការ ទាំង០៣ប័ណ្ណរបស់​លោក​ស្រីសេរី កូស៊ិន និងទីតាំងដីដែលប្រជាពលរដ្ឋអះអាងថា ពួកគាត់កាន់កាប់យូរហើយនោះ តើវាជាន់ត្រួត​ស៊ី​គ្នាដែឬទេ? ដើម្បីងាយស្រួលដល់ក្រុមការងារវាយតម្លៃ និង អនុវត្តន៏និតិវិធីអោយមានតម្លាភាព ទៅតាម​ផ្លូវ​ច្បាប់ មិនអាចភាគីណាមួយរំលោភបំពានភាគីណាមួយបាននោះទេ។

            ឆ្លើយតបទៅនឹងការសម្រេចនេះ ភាគីលោកស្រីសេរី កូស៊ិន និងភាគីតំណាងប្រជាពលរដ្ឋ ក៏បាន​ឯក​ភាព​គ្នា កំណត់ថ្ងៃចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្ហាញអំពីភាពស្អាតស្អំរៀងៗខ្លួន ព្រោះកន្លងមកភាគី​ទាំង​ពីរ​សុទ្ឋ​តែមានអំណះអំណាងរៀងៗខ្លួន។

            សូមបញ្ជាក់ថា បើយោងតាមប្រភពពីភាគីតំណាងលោកស្រីសេរី កូស៊ិន បានបញ្ជាក់ថា ទីតាំងដី​ទំនាស់​នេះ ពួកគាត់បានទិញត្រឹមត្រូវដោយមានប័ណ្ណកម្មសិទ្ឋស្របច្បាប់ មានការទទួលដឹងឬពីអាជ្ញាធរមូលដ្ឋាន គឺភាគីគាត់ពុំបានទៅរំលោភដីរបស់ប្រជាពលរដ្ឋនោះទេ ។ដីដែលកំពុងទំនាសជាមួយប្រជាពល​រដ្ឋមាន​ចំនួន​ជាង​១០ហិចតា ក្នុងចំណោមផ្ទៃដីសរុបរបស់ ទាំង០៣ប័ណ្ណមា​នទំហ៊ំ​សរុបជិ​ត​៣០​ហិចតា ដែលដីខ្លះមានដំណាំ និងដីខ្លះពុំទាន់មានដំណាំទេ ព្រោះគាត់បានដាំកូនឈើបន្ថែមដើម្បី ត្រៀមបង្កើតជាតំបន់ទេសចរណ៏ធម្មជាតិ។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម