លិខិតប្រជាជន៖ ការប្រើពាក្យប្រមាថ របស់ សម រង្ស៊ី នឹងត្រូវសងវិញដោយតម្លៃមួយ

ព័ត៌មានសង្គមថ្ងៃពុធ ទី23 ខែធ្នូ ឆ្នាំ2020 ម៉ោង 9:26 នាទី ល្ងាច

សៀមរាប៖ ទណ្ឌិត សម រង្ស៊ី បានសរសេរក្នុងហ្វេសបុករបស់ខ្លួននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយប្រើពាក្យប្រមាថកាតទាន «ដែលមិនអាចអត់ឱនបានឡើយ»។ តើជនទាបថោក សម រង្ស៊ី បែកថ្នាំឬជាអ្វី? បានជាចងកំហឹងចំពោះទឹកចិត្តបរិសុទ្ធរបស់ប្រជាជនកម្ពុជា ដែលបានចូលរួមថវិកាយ៉ាងផុសផុលជាមួយ សម្តេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងចាក់ការពារអាយុជីវិត?

វិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីយកមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ គឺជាបំណងដ៏បរិសុទ្ធត្រឹមត្រូវ ដើម្បីការពារសុខុមាលភាព និងការពារអាយុជីវិតប្រជាជន។ វិធានការបែបនេះ មិនថាឡើយតែចំពោះប្រទេសកម្ពុជាទេ សូម្បីប្រទេសនានា ក៏បានត្រៀមបម្រុងដូចគ្នាដែរ។ ជាមួយគ្នានេះ បញ្ហាវ៉ាក់សាំង វានៅជារឿងថ្មីសម្រាប់ពិភពលោកនៅឡើយ ហើយទើបមានប្រទេសតិចតួចបំផុត ដែលទើបចាប់ផ្តើមទិញតិចតួច និងតាមដំណាក់កាល។ ប៉ុន្តែ បែរជាជនទុច្ចរិតឈាមថោក សម រង្ស៊ី ដែលទំនេរគ្មានការងារធ្វើ ប្រើប្រាស់បញ្ហាវ៉ាក់សាំងនេះ ជាប្រធានបទប្រមាថកាតទានជាតិសាសន៍ខ្លួនទៅវិញ។

ក្នុងការប្រមាថចំពោះសម្តេចតេជោ ហ៊ុន សែន ជនទុច្ចរិត សម រង្ស៊ី បានចាត់ទុកការទិញវ៉ាក់សាំងកូវីដ១៩ គឺជា «គម្រោងភ្លីភ្លើ»។ ក្នុងការប្រមាថលើព្រះរាជហឬព្រះទ័យ ព្រះករុណា ព្រះមហាក្សត្រ ជាទីគោរពសក្ការៈ ដែលបានបរិច្ចាគព្រះរាជទ្រព្យចូលរួមទិញវ៉ាក់សាំង បែរជាជនឈាមថោកពូជក្បត់ជាតិ សម រង្ស៊ី បានហៅព្រះអង្គថា «ស្តេចទីងមោង»។ ក្នុងការប្រមាថលើទឹកចិត្តសប្បុរសជន ប្រជាជន មន្ត្រីរាជការ ព្រះសង្ឃ ដែលបានចូលរួម បែរជាជនទមិឡឥតសាសនា សម រង្ស៊ី បានចាត់ទុកប្រជាជនថា «ជាជនចាញ់បោក»។

images

សម រង្ស៊ី! ពាក្យប្រមាថខាងលើរបស់អ្នក គឺអាក្រក់ហួសហេតុ ហើយអ្នកអន់ជាងសត្វទៅទៀត។ បើអ្នកមិនបានជួយសោះទេ ហេតុអ្វីចិត្តអ្នកក៏ក្តៅក្រហាយយ៉ាងនេះ? ហេតុអ្វី អ្នកចិញ្ចឹមចិត្តតិរច្ឆានម៉្លេះ? អ្នកក៏មិនបានចូលរួម សូម្បីតែ១សេនដុល្លារ ហើយអ្នកក៏ឥតមានបាត់បង់ប្រយោជន៍អ្វីទាំងអស់ ប៉ុន្តែអ្នកបែរជាប្រមាថទឹកចិត្តប្រជាជនកម្ពុជា និងប្រឆាំងចំពោះការរស់រានរបស់ប្រជាជនទៅវិញ។

សម រង្ស៊ី! អ្នកពិតជាឆ្កួតពេកហើយ! ប៉ុន្តែ បើអ្នកមានខួរក្បាលឡប់ឆ្កួតយ៉ាងណា ក៏មិនគួរយកគំនុំផ្ទាល់ខ្លួនរបស់អ្នក ឲ្យបង្វិលខួរក្បាលអ្នក រហូតលែងដឹងខុសត្រូវបែបនេះទេ។ អ្នកក៏មិនគួរឆ្កួត រហូតប្រមាថថ្នាក់ដឹកនាំនៃប្រជាជនកម្ពុជា ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ប្រជាជាតិ និងប្រមាថចំពោះទឹកចិត្តប្រជាជនកម្ពុជាយើងខ្ញុំបែបនេះទេ។ អ្នកគួរមានខួរក្បាលដែលអាចបែងចែកគ្នារវាង «មនុស្សធម៌» និង «នយោបាយ» ហើយវាមិនមែនគ្រប់រឿងត្រូវតែប្រែក្លាយជា «ហិង្សានយោបាយ» តាមតែគំនិតឆ្កួតលេលាបែបនេះទេ។

សម រង្ស៊ី! អ្នកមិនដែលទទួលខុសត្រូវចំពោះប្រទេសជាតិទេ ហើយបើអ្នកជ្រើសយកការដេកចាំជំនួយបរទេសយ៉ាងណា គឺជាផ្លូវជីវិតរបស់អ្នក ក៏ប៉ុន្តែ ទឹកចិត្តនិងលទ្ធភាពដែលប្រជាជនកម្ពុជាអាចធ្វើបានចំពោះប្រជាជាតិរបស់ខ្លួន អ្នកមិនត្រូវប្រមាថជាដាច់ខាត។ អ្នកគួរមានផ្នែកខ្លះនៃខួរក្បាលសម្រាប់ការឆ្លុះបញ្ចាំងថា ប្រវត្តិសាស្ត្រខ្មែរដែលជួបគ្រោះមហន្តរាយ បែកបាក់ជាតិ គឺដោយសារតែមានមនុស្សទមិឡដូចជាអ្នក។ អ្នកក៏គួររំលឹកបានថា ជំនាន់ឳពុកអ្នកធ្វើនយោបាយ ទង្វើប្រមាថបែបអ្នក គឺសមនឹងបាញ់ចោល!។ សំណាងហើយ ដែលជំនាន់សម្តេចតេជោ ហ៊ុន សែន បានទុកឱកាសឲ្យជនកំសាកញីដូចជាអ្នក ព្រាត់ប្រាស់ចេញទៅរស់នៅក្នុងផ្ទះអ្នកឯក្រៅប្រទេស បានឱកាសជំទាលពីខាងក្រៅតាមក្បាលវ៉ាល់ ទម្រាំតែអស់កម្ម អស់ពារវេរា អស់អាយុពេលណា ក៏ពេលនោះទៅចុះ។

សម រង្ស៊ី! ជាតិនេះ អ្នកយកត្រឹមងារជាជន «បបេរថោក» ទៅជាមួយផងចុះ ពីព្រោះ អ្នកគ្មានតម្លៃខាងគុណធម៌នយោបាយបន្តិចណាសោះទេ។ នៅក្នុងចិត្តអ្នក ក្នុងខួរក្បាលអ្នក ក្នុងវិញ្ញាណអ្នក គឺពោរពេញតែភាពខ្មៅងងិត ពិសពុល ភ្លើងគំនុំ និងការព្យាបាទ។ ហើយជាអកុសលនិងជាការពិត ដោយសារអ្នកមិនអាចគ្រប់គ្រងខួរក្បាលក្តៅក្រហាយ គំនុំសួរពូជ និងភាពតិរច្ឆានរបស់អ្នកបានបែបនេះ ទើបអ្នកមានវាសនាត្រឹម «ជាមនុស្សខ្ចាត់ព្រាត់» បែបនេះ។ ព្រហ្មលិខិតមិនអត់ឱនឲ្យអ្នកទេ។ បើមានជាតិក្រោយពិត អ្នកកុំកើតជាមនុស្ស ដែលចង្រៃបែបនេះ! ហើយបើទោះបីចាប់កំណើតក្លាយជាសត្វ ក៏កុំកើតជាសត្វនៅលើដីខ្មែរ។ លើសពីនេះ ត្រូវចងចាំថា «ពាក្យប្រមាថកាតទានខាងលើនេះ គឺជាទង្វើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានឡើយ»៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម