កុំចេះតែហ៊ាន ប្រាប់ហេីយថា កុំ វៀតទី លេីឆ្នេរសាធារណៈ ដាក់តុ ទាលុយភ្ញៀវ រហូតដល់៣មឺនរៀល ទីបំផុតវាស់កម្ពស់បានសម្រេច

ព័ត៌មានសង្គមថ្ងៃពុធ ទី03 ខែមករា ឆ្នាំ2024 ម៉ោង 12:06 នាទី ព្រឹក

កុំចេះតែហ៊ាន ប្រាប់ហេីយថា កុំ
វៀតទី លេីឆ្នេរសាធារណៈ ដាក់តុ ទាលុយភ្ញៀវ រហូតដល់៣មឺនរៀល ទីបំផុតវាស់កម្ពស់បានសម្រេច
ខេត្តព្រះសីហនុ:បុរសម្នាក់ត្រូវបានអាជ្ញាធរមូលដ្ឋានសហការជាមួយនឹងកម្លាំងអធិការនគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួននិងនាំយកមកកាន់អធិការនគរបាលក្រុងបន្ទាប់ពី បានធ្វើសកម្មភាព
វៀតទីឆ្នេរ ដើម្បីដាក់ទុកឯកជនរួចទារលុយពីភ្ញៀវក្នុងមួយតុ 3 ម៉ឺនរៀល កាលពីរាត្រីថ្ងៃទី 31 ខែធ្នូកន្លងទៅនេះ។
លោកវីរៈសេនីយ៍ឯកតីវិសាលអធិការនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ដែលមានបទបញ្ជាពីឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុកម្លាំងអធិការនគរបាលក្រុងព្រះសីហនុសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនិងអាជ្ញាធរមូលដ្ឋានបានចុះទៅដល់ទីតាំង មួយកន្លែងនៅតាមបណ្ដោយឆ្នេរ ដែលកំពុងធ្វើសកម្មភាពវាទីឆ្នេរ ដើម្បីដាក់តុទារលុយពីភ្ញៀវទេសចរណ៍ដែលទង្វើទាំងនេះ គឺជាសកម្មភាពដែលរដ្ឋបាលខេត្តតែងតែប្រកាសនិងផ្សព្វផ្សាយ មិនអនុញ្ញាតជាដាច់ខាត នៅការវៀតទីដីឆ្នេរធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនក្នុងការធ្វើអាជីវកម្មចំពោះភ្ញៀវទេសចរណ៍ ។ប៉ុន្តែនៅយប់ថ្ងៃឆ្លងឆ្នាំសកល 2023 ឈានចូល 2024 មានអាជីវករ មួយកន្លែងបានដាក់ទុកនៅលើឆ្នេរខ្សាច់ ហើយបានទាមទារឲ្យភ្ញៀវអង្គុយតុរបស់គាត់ ដោយតម្រូវឲ្យភ្ញៀវបង់លុយចំនួន 3 ម៉ឺនរៀលក្នុងមួយតុទើបគាត់អនុញ្ញាតឲ្យអង្គុយ។ប្រភពពីលោក អធិការនគរបាលក្រុង ដដែលបានបន្តថា ក្រោយពីនាំខ្លួន មកសាកសួរ.អប់រំកែប្រែ និងពិនិត្យរកសារជាតិញៀនសមត្ថកិច្ចបានរកឃើញថាបុរសនោះមានទុក្ខសារជាតិញៀន។ទើបកម្លាំងអធិការនគរបាលកសាងនីតិវិធី បញ្ជូនទៅកាន់មណ្ឌលបន្សាបគ្រឿងញៀន។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម