ក្មេងស្រី៣នាក់នាំគ្នាដើររ៉ាវខ្យងតាមវាលស្រែហើយគ្នាលាងខ្លួនក្នុងប្រឡាយបណ្តាលលង់ស្លាប់ទាំងបីនាក់នៅស្រុកអូរជ្

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី07 ខែតុលា ឆ្នាំ2023 ម៉ោង 10:19 នាទី ល្ងាច

ក្មេងស្រី៣នាក់នាំគ្នាដើររ៉ាវខ្យងតាមវាលស្រែហើយគ្នាលាងខ្លួនក្នុងប្រឡាយបណ្តាលលង់ស្លាប់ទាំងបីនាក់នៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ៖ក្មេងស្រី៣នាក់នាំគ្នាដើររ៉ាវខ្យងតាមវាលស្រែហើយគ្នាលាងខ្លួនក្នុងប្រឡាយបណ្តាលលង់ស្លាប់ទាំងបីនាក់ប្រទៈឃើញនៅម៉ោង៥.៣០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ស្ថិតភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ។
លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈ អធិការនគរបាលស្រុកងូរជ្រៅបានប្រាប់ថា៖ជនរងគ្រោះលង់ទឹកស្លាប់៣នាក់មាន១.ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ២.ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ ៣.ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំរស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា៖មុនពេលជនរងគ្រោះលង់ទឹកស្លាប់គឺបានសុំយាយទៅរ៉ាវខ្យងនៅវាលស្រែក្នុងចំណោម៤នាក់នៅខាងជើងភូមិចម្ងាយប្រមាណ២០០ទៅ៣០០ម៉ែត្រដែលចេញទៅនៅវេលាម៉ោង១,៣០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ក្រោយដើររ៉ាវខ្យងតាមវាលស្រែប្រឡាក់ខ្លួននាំគ្នាទៅលាងខ្លួនប្រឡាយទឹក៣នាក់មាន១នាក់ឈ្មោះ អ៊ុម សៅរី ភេទស្រី អាយុ១៣ឆ្នាំអង្គុយចាំលើខ្នងប្រឡាយ មាន៣នាក់ចុះលាងខ្លួនបណ្តាលលង់ទឹកបានរត់ទៅប្រាប់អ្នកភូមិនិងសមត្តកិច្ចបានជួយអន្តរាគមន៍រ៉ាវរកឃើញស្រង់ឡើងគោកបានស្លាប់ទាំង៣នាក់នៅម៉ោង៥,៣០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។

លោកវរៈសេនីយ៍ឯក អ៊ឹម ភារៈបានបញ្ជាក់ថា៖ប្រឡាយទឹកដែលក្មេងស្រី៣នាក់លង់ទឹកស្លាប់ក្នុងចំណោម៤នាក់ដែលទៅរ៉ាវខ្យងគឺប្រឡាយនៅខាងជើងភូមិប្រមាណ២០០ទៅ៣០០ម៉ែត្រពីភូមិហើយមានជម្រៅជិត៣ម៉ែត្រក្រោយរកឃើញក្មេងស្រីលង់ទឹកស្លាប់កម្លាំងនិងមន្ត្រីជំនាញពិនិត្យហើយប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍៕
ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម