យុវជនម្នាក់ជិះម៉ូតូបុកបង្គោលភ្លើង បណ្តាលឲ្យបាក់ករស្លាប់មួយរំពេច នៅចុងឆ្នេរអូរឈើទាល២.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី26 ខែមិថុនា ឆ្នាំ2022 ម៉ោង 1:14 នាទី ល្ងាច

(ព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងជិះម៉ូតូទៅបុកបង្គោលភ្លើងបណ្ដាលឱ្យដួលបោកក្បាលស្លា ប់ បាត់ បង់ ជីវិត ភ្លាមៗ នៅនឹងកន្លែងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ជាងយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២២ នៅត្រង់ចំណុចម្ដុំសង់គល់ស្ពានដំណាក់ស្ដេចចាស់ តាមបណ្ដោយផ្លូវអូរឈើទាល២ ស្ថិតនៅក្នុងភូមិ ៦ សង្កាត់ ៤ ក្រុង/ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុគាត់បានប្រទះឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅ ដែលមានស្លាកលេខ កំពត1S.7408 លុះបើកបរមកដល់ចំណុចកើតហេតុ នៅលើស្ពានដំណាក់ស្ដេច បានជ្រុលទៅបុកបង្គោភ្លើង បណ្ដាលឲ្យស្លា ប់ នៅកន្លែងកើតហេតុភ្លាមៗតែម្ដង ។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម