អគ្គនាយិកា ក្រុមហ៊ុន ប៊្លូមេឌា និងសហការី ចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី19 ខែធ្នូ ឆ្នាំ2020 ម៉ោង 10:29 នាទី ព្រឹក

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា ក្រុមហ៊ុន ប៊្លូមេឌា ខេមបូឌា និងជាសហស្ថាបនិក នៃសេវាយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជន VAAC និងក្រុមកាងារ បានចូលជួបសម្ដែងការគួរសម និងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅទីស្ដីការក្រសួងព័ត៌មាន។

photo_2020-12-17_13-13-49

លោកស្រីអគ្គនាយិកា បានជម្រាប និងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី អំពីការវិវត្តថ្មីៗរបស់ក្រុមហ៊ុនទាក់ទងនឹងការងារប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាសេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះឯកជនផងដែរ។

photo_2020-12-19_10-26-09

 

ក្នុងជំនួបនេះផងដែរ ក្រុមការងារលោកស្រីអគ្គនាយិកា ក៏បាននាំយកអំណោយឧបត្ថម្ភជាអាកុលហ្សែល ចំនួន១០០ដប និងក្បាំងការពារមុខ ចំនួន ៣០០ ប្រគល់ជូនដល់ឯកឧត្ដមរដ្ឋមន្ត្រី ដើម្បីចែកជូនមន្ត្រីរបស់ខ្លួនប្រើប្រាស់ក្នុងការការពារការឆ្លងនៃជម្ងឺកូវីដ-១៩។

photo_2020-12-17_13-13-54

 

photo_2020-12-17_13-13-50


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម